លាភាពនៅលីវសារជាថ្មី ពេលនេះតួឯកប្រុសល្បីឈ្មោះរូបសង្ហារលោក Song Joong-ki ប្រកាសប្រាប់ដំណឹងល្អរបស់ខ្លួនដល់ទៅពីរឲអ្នកគាំទ្របានដឹង រឿងទីមួយនោះគឺរូបលោកនិងគូស្នេហ៍សម្រេចចិត្តចូលរោងការរៀបចំពិធីហើយ ចំណែកឯដំណឹងមួយទៀតនោះពេលនេះរូបលោកបានក្លាយជាឪពុកគេហើយ ភរិយារបស់លោកកំពុងតែពពោះកូនតូចផងដែរ។
ដោយលោក Song Joong-ki គឺជាអ្នកសម្ដែងក្នុងរឿងភាគកូរ៉េខាងត្បូងដ៏ល្បីល្បាញមួយរូប ដែលមានអ្នកគគាំទ្រទាំងក្នុងស្រុកនិងនៅឆាកអន្ដរជាតិ បានបង្ហាញស្នាដៃក្នុងរឿងភាគរកចំណូលបានរាប់លានជាច្រើនរឿងមកហើយ។ សម្រាប់ជីវិតក្រៅឆាកសម្ដែងវិញ រូបលោកក៏ធ្លាប់រៀបមង្គលការម្ដងរួចមកហើយជាមួយនឹងតួឯកស្រីល្បីឈ្មោះដូចគ្នានាង Song Hye-kyo តែចំណងអាពាហ៍ពិពាហ៍បានតែមួយឆ្នាំទាំងគូក៏លែងលះគ្នាដោយមិនមានកូននោះឡើយ។
ភរិយារបស់តារាប្រុសលោក Song Joong-ki រូបនេះមានឈ្មោះថា Katy Louise Saunders ជាអ្នកសម្ដែងនិងជាម៉ូដែលនៅឆាកអន្ដរជាតិផងដែរ ទាំងគូបានចុះសំបុត្រអាពាហ៍ពិពាហ៍នឹងគ្នាហើយ កាលពីដើមឆ្នាំ២០២៣នេះក្លាយជាគូស្វាមីភរិយាយ៉ាងស្របច្បាប់និងមានកូនតូចជាចំណងដៃផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ