តួឯកស្រី Taew ចូលមន្ទីពេទ្យតារារៀមច្បងAnne សសើរពីចិត្ដស៊ូក្នុងការសម្ដែង….

ស៊ូណាស់ តួឯកស្រី Taew Natapohn ទោះត្រូវសម្រាកព្យាបាលនៅមន្ទីពេទ្យដេកព្យួរសេរ៉ូមហើយ តែដល់ម៉ោងធ្វើការក៏ដោះសេរ៉ូមមកដែរ មិនឲអ្នកសម្ដែងផ្សេងៗនិងអ្នកចាំថតខកខានកាងារនោះឡើយ។

តួឯកស្រីជើងចាស់និងជាអ្នកសម្ដែងរៀមច្បង Anne Thongprasom សសើរពីតារាស្រីស្រករក្រោយ Taew Natapohn មិនដាច់ពីមាត់ ក្រោយឃើញពីចិត្តស៊ូនឹងកាងាររបស់នាងទោះឈឺទោះជាមិនឲខកខានកាងារនិងមិនធ្វើឲមិត្ដរួមកាងារជួបបញ្ហាលំបាកនោះឡើយ។ តារាស្រី Taew ជាតួឯកស្រីល្បីឈ្មោះពេលនាងមិនស្រួលខ្លួនបែបនេះ ទោះបីនាងមិនមកមានការខកខានកាងារពីរបីថ្ងៃក៏អ្នកដឹកនាំរឿងមិនថាអ្វីនោះឡើយ តែTaew នៅតែសម្រេចចិត្តមកចេញពីពេទ្យធ្វើកាងារខ្លួនទាល់តែរួចរាល់ ធ្វើឲតារាស្រី Anne Thongprasom អត់មិនបាននឹងសសើរពីចិត្តស៊ូកាងាររបស់នាង ហើយមិនប្លែកនោះឡើយរឿងដែល Taew សម្ដែងនីមួយៗសុទ្ធតែផ្ទុះល្បីព្រោះតែ Taew ដាក់ចិត្តដាក់កាយសម្ដែងចូលតួអង្គក្នុងរឿងបានល្អគួរឲសសើ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ