អីយ៉ាចាស់ទុុំដូចជាជួបគ្នាញឹក! គ្រួសារ Yaya ជួបជុំមីងៗគ្រួសារខាងបង Nadech ក្នុងឱកាសពិសេសមួយនេះកាន់តែពង្រីកកាន់តែឃើញ…..! មានវីដេអូ
Yaya កៀកកើយអ្នកម៉ាក់ហើយនិងលោកប៉ាជួបជុំគ្នាជាមួយមួយម៉ាក់និងមីងៗរបស់បង Nadech ថតរូបជុំគ្នាបង្អួតភាពកក់ក្ដៅដល់ហ្វេនៗ
ជារូបថតដ៏គួអោយស្រលាញ់ហើយកក់ក្ដៅបំផុត សម្រាប់គ្រួសាររបស់តារាសម្ដែងស្រីល្បីឈ្មោះ Yaya Urassaya នាងតែងតែប្រើពេលវេលាទំនេររបស់នាងយ៉ាងមានតម្លៃបំផុត ដោយការនាំម៉ាក់ៗនិងប៉ាៗទៅជួបជុំជាមួយ ម៉ាក់កែវ និងមីងៗរបស់ Nadech Kugimiya ប្រមូលគ្នាមកធ្វើកិច្ចការផ្សេងៗដូចជាការគូសរូប គ្រប់គ្នាដែលបានឃើញរូបភាពហើយសុទ្ធតែប្រាប់ថាពិតជាគ្រួសារកក់ក្ដៅមែន
ហើយតម៉ាក់កែវ បានសរសេររៀបរាបពីក្ដីសុខក្នុងឱកាសពិសេសជួបជុំគ្រួសារទាំងសងខាងបែបនេះថា “ស្រីស្អាតនាំម៉ាក់ៗគូសរូប ហើយរីករាយជាមួយអាហារពេលល្ងាចជាមួយគ្នា ម៉ាក់អគុណកូនច្រើនណា!!! សូមអោយរីកចម្រើនៗៗៗៗៗ ពេញទៅដោយថាមពល…..#ស្រីស្អាតបំផុតដឹកនាំក្រុម #អ្នកសង្ហាបំផុតចាំដឹកនាំខាងក្រោយថតរឿង”
ហ្វេនៗដែលបានឃើញរូបនេះភ្លាមប្រញាប់ចូលទៅខមិននិងចុចឡាយអោយព្រោងព្រាតពេញប្រទេសតែម្ដងចា
អត្ថបទដោយ : នីត្តា













