កាត់ដូចគ្មានខុសទេលោកអើយ! អូន Kawin កូនប្រុស Sririta សូម្បីតែស្ទាយនៃការអង្គុយក៏កាត់ទៅរកឪទាំងរស់ដែរ! មានវីដេអូ
ក្រៅពីភាពសង្ហាបានដូចប៉ាហើយ បុគ្គលិកលក្ខណៈចរិកក៏នៅកាត់រកគ្នាគ្មានខុសដែរ សម្រាប់អូន Kawin កូនប្រុសវ័យកំពុងពេញខ្នាញ់របស់ Korn Narongdej អ្នកជំនួញធំជាមួយភរិយាតារាស្រីល្បីឈ្មោះ Sririta Jensen
នៅពេលថ្មីៗនេះលើបណ្ដាញសង្គម IG ឈ្មោះ @kornnarongdej បានបង្ហោះរូបថតខណៈកំពុងអង្គុយជុំគ្នាក្នុងឱកាសថ្ងៃបុណ្យនៃក្ដីស្រលាញ់កន្លងទៅនេះ មានរូបម៉ាក់ប៉ាកូន ថតរូបទុកជាអនុស្សាវរីយ៍ដែលមានក្ដីសុខបំផុត
តែថាហ្វេនៗអ្នកគាំទ្រទ្រាំមិនបានក្នុងការចាប់អារម្មណ៍ដល់ភាពគួអោយស្រលាញ់របស់ប៉ាកូន ដែលធ្វើស្ទាយអង្គុយថតដូចគ្នាស្ទើរតែ 100 ភាគរយ មើលទៅដូចបងប្អូនភ្លោះគ្នាអញ្ចឹង
អត្ថបទដោយ : នីត្តា

















