ក្រុមគ្រួសាររបស់តួឯកប្រុសលោក Mark Prin បង្ហោះរូបបង្ហាញទិដ្ឋភាពនៃក្ដីសុខក្នុងក្រុមគ្រួសារ ពេលនេះកូនស្រីច្បងបានចូលរោងការហើយ ចំណែកគូកូនប្រុសវិញក៏ស្វីតៗផ្អែមល្ហែមជិតដល់វេលាល្អឆាប់ៗនេះដែរហើយ។
ដោយលោក Mark ក៏បានសម្ដែងក្ដីរីករាយជាខ្លាំងចំពោះបងស្រីនិងបងថ្លៃក្នុងថ្ងៃមង្គលការ ព្រមទាំងឡើងឆាកមកសម្ដែងក្ដីត្រេកអរពោលពាក្យជូនពរបងស្រីឲមានសេចក្ដីសុខក្នុងជីវិតអាពាហ៍ពិពាហ៍រហូតទៅ។ ក្នុងថ្ងៃពិធីតួឯកស្រី Kimberley Anne Woltemas ក៏បានមកចូលរួមឲពរជ័យគូស្វាមីភរិយាថ្មី និងមកទទួលភ្ញៀវក្នុងនាមជាសមាជិកម្នាក់ក្នុងគ្រួសារផងដែរ។ ពេលនេះគូបងស្រីបានរៀបការហើយ ចំណែកគូរបស់ប្អូនប្រុសវិញក៏ជិតដល់ថ្ងៃដែរ Mark និង Kimberly បានបំពាក់ចិញ្ចៀនសុំរៀបការជាពេជ្រមួយគ្រាប់ធំរូចមកហើយ ហើយក៏កំពុងគិតគូរត្រៀមពិធីក្នុងពេលឆាប់ៗនេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ