លួចថតបានស្រេច Nine-Baifern កំពុងផ្អែមល្ហែមកៀកកើយគ្នានៅទីសាធារណៈហ្វេនៗលួចថតបានផុសពេញបណ្ដាញសង្គម! មានរូបភាព
ធ្វើអោយអ្នកគាំទ្រស្ទើរតែភ្លេចដកដង្ហើមកាលពីថ្ងៃបុណ្យនៃក្ដីស្រលាញ់កន្លងមកនេះ បន្ទាប់ពីតួឯកប្រុសកំលោះរូបសង្ហា Nine Napat បណ្ដើរតួឯកស្រី Baifern Pimchanok ទៅញុំបាយជប់លៀងឆ្លងក្នុងថ្ងៃក្ដីស្រលាញ់ក្នុងឋានៈអ្នកមើលចិត្តគ្នាជាលើកដំបូង ចំពោះរឿងថាអាចប្រើពាក្យថា សង្សា បានឬនៅពេលនេះមានតែចាំមើលសិន
ជាក់ស្ដែង (17 កុម្ភៈ 2023) ផេកហ្វេសបុក Jay Moy 108 បានបើកបង្ហាញលួចថតបានក្នុងខណៈពេលអ្នកទាំងពីរកំពុងផ្អែមល្ហែម ជារូបភាពគូរចាប់ដៃមើលមុខតាមភាសាអ្នកមានស្នេហា ហើយប្រើប្រយោគបង្អាប់ថា “រំខានកូនទន្សាយតូចហើយៗៗៗ#Epimmia Nai Napat”
ខណៈពេលអ្នកបណ្ដាញសង្គមប្រញាប់ចូលទៅខមិនជាច្រើនពេញទឹកពេញដី គាំទ្ររីករាយជាមួយស្នេហាអ្នកទាំងពីរខ្លាំងណាស់
អត្ថបទដោយ : នីត្តា







