ក្លាយជាអ្នកម្ដាយគេហើយ តួឯកស្រីទើបរៀបការថ្មីថ្មោងនាង Patricia Good រំភើបហើយក៏ភ័យអរផងដែរពេលបានឃើញមុខកូនតូចក្នុងផ្ទៃជាលើកដំបូង អរគុណស្វាមីដែលនៅក្បែរមើលថែយ៉ាងល្អតទៅនេះនឹងត្រៀមខ្លួនធ្វើជាភរិយានិងអ្នកម្ដាយដ៏ល្អម្នាក់សម្រាប់កូន។
ដោយតួឯកស្រី Patricia Good ថ្មីៗនេះបានបង្ហើបដំណឹងល្អរបស់ខ្លួននិងស្វាមីហើយ ពេលនេះអ្នកទាំងពីរមានកូនសមបំណងដូចដែលប្រាថ្នាចង់បានហើយ។ ស្វាមីរបស់ Patricia អ្នកជំនួញជោគជ័យលោក Note Vises បាននិយាយគម្រោងចង់បានកូនតូចទាំងពីមុនពេលរៀបការ អ្នកទាំងពីរត្រៀមខ្លួនព្រមធ្វើជាឪពុកម្ដាយគេហើយ។ តារាស្រី Patricia ក៏បានប្រាប់ដំណឹងល្អមួយនេះរបស់ខ្លួនឲអ្នកគាំទ្របានដឹងនិងចូលរួមត្រេកអរផងដែរ ជាមួយនឹងរូបភាពថ្ងៃទៅឆ្លុះអេកូមើលមុខកូនតូច។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ