Amy Klinprathum មួយសន្លឹកនេះទៅដល់ផ្ទះវិញដឹងតែស្វាមីក្រញឹកហើយប្រលែងខ្លួនកណ្ដាលព្រិលធ្លាក់អត់ក្រែងចិត្ត……! មានវីដេអូ
មិនដែលធ្វើអោយខកចិត្តពិតមែនហើយសម្រាប់តារាសម្ដែងស្រី Amy Klinprathum ដែលចេញមកបើកបង្ហាញភាពស៊ិចស៊ីសារជាថ្មីដែលប្រហារដួងចិត្តហ្វេនៗសាហាវណាស់សូម្បីតែប្ដីក៏មិនលើកលែងដែរ
ដោយរូបភាពខាងលើជារូបភាពដែលត្រូវបានយកមកចែករំលែកក្នុង IG ឈ្មោះ @amy_klinpratoom បង្ហាញអោយឃើញពីស្ទាយនៃការថតបូករួមជាមួយឈុតប៊ីគីនីអមជាមួយនិងស្នាមញញឹមទៀត អូហូញាក់សាច់យាយ ស៊ិចស៊ីដល់ចិត្ត ព្រិលធ្លាក់ប៉ុណ្ណឹងមានអីរងាព្រោះបើមានអ្នកចាំកំដៅបេះដូងបានល្អយ៉ាងនេះ
ហើយរឿងនេះសាម៉ីខ្លួនបានលើកស្ដងដាររបស់ខ្លួនកាន់តែខ្ពស់ថែមទៀតដោយការសរសេរសារថា “ធ្លាប់ឆ្លល់ថាអ្នកស្លៀកឈុតហែលទឹកកណ្ដាលព្រិលធ្លាក់ធ្វើអី ថ្ងៃធ្វើខ្លួនឯង….ក៏….នៅល្អដែលតើៗៗៗៗៗ”
បន្ទាប់ពីរូបភាពនេះបានចែករំលែកចេញទៅអ្នកគាំទ្រត្របាញ់ជើងចូលមកចុចឡាយខ្លះអោយបេះដូងខ្លះទៀតអោយរូបភ្លើង មានទាំងខមិនលោតពីក្រោមរូបជាច្រើនទៀត ជាពិសេសស្វាមីខ្លួនតែម្ដងដល់ថ្នាក់ចូលមកបង្ហាញអារម្មណ៍ថា “អូសហូៗៗៗៗ”
អត្ថបទដោយ : នីត្តា

















