ប្រកាសលាភាពនៅលីវជាផ្លូវការហើយ សម្រាប់តារាសម្ដែងប្រុសជើងចាស់រូបសង្ហារល្បីឈ្មោះច្រើនឆ្នាំលោក Ananda Everingham ដោយបានប្រារព្ធធ្វើពិធីមង្គលការជាមួយគូស្នេហ៍ក្លាយជាគូស្វាមីភរិយានឹងគ្នាតាមប្រពៃណីនិងតាមផ្លូវច្បាប់។
ដោយតួឯកប្រុសលោក Ananda Everingham ឆ្នាំនេះក៏ចូលវ័យ៤០ហើយ ច្រើនឆ្នាំកន្លងមកនេះរូបលោកកម្រនឹងបង្ហើបប្រាប់រឿងរ៉ាវស្នេហាជីវិតក្រៅឆាករបស់លោកណាស់។ ម្ភៃឆ្នាំមកនេះអ្នកគាំទ្រក៏រង់ចាំមើលផងដែរ តើកូនក្រមុំរបស់តួឯកប្រុសជើងចាស់រូបនេះជាអ្នកណាផងដែរ? ពេលនេះរូបលោកបានបង្ហាញឲឃើញហើយអ្នកណាជាកូនក្រមុំក្នុងថ្ងៃពិធីមង្គលការរបស់លោក ភរិយាថ្មីថ្មោងរបស់លោករូបនេះមានឈ្មោះថា Nutt Nicha ជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ ទាំងគូទាក់ទងមើលចិត្តគ្នាច្រើនឆ្នាំដែរហើយ ហើយក៏សម្រេចចិត្តរៀបការសាងអនាគតគ្រួសារជាមួយគ្នានៅពេលនេះ។ ពិធីមង្គលការរបស់អ្នកទាំងពីររៀបចំយ៉ាងកក់ក្ដៅ ពេលព្រឹកព្រលឹមក្នុងឈុតប្រពៃណីសំពះសូមពរជ័យពីឪពុកម្ដាយ ចំណែកពេលល្ងាចវិញក៏ប្ដូរស្ទាយមកញុាំអាហារនៅមាត់ទឹកសប្បាយៗជាមួយមិត្តភក្ដិបងប្អូន។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ