Ice Apisada រំភើបចិត្តពេលឃើញលោកតាមា៉ាក់យាយរោមក្រញឹកអូនតូចធ្វើមុខដូចឆ្ងល់ៗសំខាន់លេងទឹកមុខសាហាវ! មានវីដេអូ

អាចនិយាយបានថាទាញធ្លាក់ក្នុងអន្លង់ស្នេហ៍ពេញៗ សម្រាប់ភាពគួអោយស្រលាញ់របស់អូន Leia កូនស្រីរបស់ Ice Apisada ព្រោះតាំងតែចេញមកបើកភ្នែកមើលភពផែនដីនេះបាន ១ ខែតែមើលទៅដូចជាដាក់ស្នេហ៍អោយហ្វេនៗពូមីងលង់ស្រលាញ់ពេញប្រទេសតែម្ដង

ជាក់ស្ដែង Ice Apisada ក៏បានបង្ហាញសកម្មភាពដ៏សែនកក់ក្ដៅដល់បេះដូង នៅពេលអូន Leia បានជួបមុខលោកតាម៉ាក់យាយម្ដងទៀត ដោយអ្នកទាំងពីរបានញ៉ោះចៅស្រីហើយបានផ្លាស់ប្ដូរគ្នាបីទៅទៅមកអោបផងថើបផង

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយ Ice Apisada ខ្លួនឯង បានផុសនិងសរសេរជាប្រយោគបង្ហាញពីក្ដីពេញចិត្តថា “នាងតូចត្រូវបានលោកតាម៉ាក់យាយចោមរោមហើយចា មិនដឹងថានរណានឹកជាងនរណាទេ​ ដឹងត្រឹមថានាងខ្ញុំក្លាយជាឆ្កែដំបៅក្បាលហើយចា”

អត្ថបទដោយ : នីត្តា