មិនព្រមចាញ់រងា តារាស្រីAmy បង្អួតភាពស៊ិចស៊ីស្លៀកប៊ីគីនីកណ្ដាលវាលទឹកកកពណ៌សក្បុស…

ពូកែខ្លាចត្រជាក់ពេក តួឯកស្រី Amy លេងបែបនេះម្ដងមើលនៅត្រជាក់កម្រិតណាទៀត! តារាសម្ដែងស្រី Amy Klinpratoom ភរិយារូបស្អាតរបស់តួឯកប្រុសលោក​ Cee Siwat បង្ហោះរូបយកឈ្នះភាពត្រជាក់របស់ខ្លួនឯង នៅកណ្ដាលវាលទឹកកកពណ៌សក្បុស ថែមមិនពាក់ជិតៗទេតែជាឈុតប៊ីគីនីពណ៌ស្រស់បិតជិតបែបតែពីរកន្លែងឲគត់។

រូបភាពថ្មីៗនេះនៅក្នុងបណ្ដាញសង្គមរបស់តារាសម្ដែងស្រី  Amy Klinpratoom ធ្វើឲអ្នកគាំទ្រចាប់អារម្មណ៍មើលភ្លឹកមិនតិចទេ ជាមួយនឹងឈុតប៊ីគីនីពណ៌ឆើតឆាយរបស់នាង ថែមស្លៀកនៅកណ្ដាលវាលទឹកកកពណ៌សដែលមានតែភាពត្រជាក់ជុំវិញទាំងអស់។​ រូបភាពមួយសន្លឹកនេះតារាស្រី Amy បាននិយាយថា ធ្លាប់ចេះតែឆ្ងល់ដែលហេតុអីឃើញគេចេះតែថតស្លៀកប៊ីគីនីថតនៅវាលទឹកកក​ ពេលនេះស្លៀកខ្លួនឯងម្ដងមើល តែនៅតែឆ្ងល់ខ្លួនឯងដដែល។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ