អីយ៉ា! កើនអាយុ១ឆ្នាំទៀតមែនតែ សុខ ស្រីនាង នៅតែស្អាតនៅថ្ងៃកំណើតខ្លួន!(មានរូបភាព)​

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា បើគិតមកទល់បច្ចុប្បន្ននេះ តារាចម្រៀងស្រីសំបូរប្រជាប្រិយភាពអ្នកនាង សុខ ស្រីនាង បានប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ តែបើនិយាយពីរូបសម្រស់វិញគឺនៅតែស្រស់ស្អាតមិនប្រែប្រួលនោះទេ។

ជាក់ស្ដែងកាលពីម្សិលមិញនេះ ជាថ្ងៃកំណើនរបស់អ្នកនាង ដោយក្នុងនោះគេបានឃើញអ្នកនាង រៀបចំកម្មវិធីមួយយ៉ាងសាមញ្ញ តែពោរពេញទៅដោយស្នាមញញឹម ដោយទទួលបាននំខេក និងផ្កាដ៏ស្រស់ស្អាតមួយបាច់ មើលទៅពិតជារំភើបខ្លាំងណាស់។

លើសពីនេះទៅទៀតនៅថ្ងៃពិសេសនោះ គេបានឃើញតារាស្រីរូបនេះ តុបតែងខ្លួនយ៉ាងសាមញ្ញ តែមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ទោះបីជាកើនអាយុឡើង១ឆ្នាំទៀតក៏ដោយ ក៏សម្រស់អ្នកនាងនៅតែស្អាតខ្លាំងដដែល៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សីុវលី