Nadech ធ្វើផ្ទះថ្មីមួយខ្នងនេះពិតជាធំអស្ចារ្យណាស់មិនអោយចាញ់វិមានប៉ុន្មានទេម៉ាក់ Keo នាំដើរមើលជិតរួចរាល់មួយរយភាគរយហើយ! មានរូបភាព
ម៉ាក់ Keo បើកបង្ហាញផ្ទះកូនប្រុសជាទីស្រលាញ់ Nadech Kugimiya បន្ទាប់ពីខិតខំប្រឹងប្រែងលះបង់កំលាំងកាយចិត្តសាងសង់ផ្ទះមួយខ្នងនេះ ហើយពេលនេះជិតរួមរាល់មួយភាគរយហើយ
ជិតបានរើចូលទៅរស់នៅក្នុងផ្ទះថ្មីហើយ សម្រាប់តារាសម្ដែងប្រុសល្បីឈ្មោះ Nadech Kugimiya ខិតខំដោយកំលាំងញើសឈាមសាងសង់ផ្ទះដ៏ធំស្គឹមស្គៃមួយខ្នងសម្រាប់គ្រួសារ ហើយសាម៉ីខ្លួនជាមួយម៉ាក់ Keo បានផុសរូបភាពអោយឃើញតាំងតែនៅដីទទេ ចាក់គ្រឹះ ឡើងសរសរ រហូតមកដល់ពេលនេះជិតរួមរាល់ហើយ
ជាក់ស្ដែងម៉ាក់របស់ Nadech បាន update រូបផ្ទះថ្មីដែលជិតបានរើចូលទៅរស់នៅក្នុងពេលឆាប់ៗនេះដោយមានការដាក់ដាំដើមឈើធំតូចដើម្បីបន្ថែមភាពស្រស់ស្អាតដល់ផ្ទះ គ្រប់គ្នាដែលបានឃើញក៏នាំគ្នាចុចឡាយអោយមេដៃនិងបេះដូងព្រោងព្រាត អបអរជាមួយភាពជោគជ័យដ៏ធំនេះជាមួយសាម៉ីខ្លួន
អត្ថបទដោយ : នីត្តា












