ប្ដឹងឲផ្អើលម្ដង ករណីផេកបោកប្រាស់ទិញមិនបានឥវ៉ាន់តារាប្រុសថៃជាច្រើនរូបដែលចាញ់បោក…

តារាប្រុសជាច្រើនរូបបានចាញ់បោកគេ ពេលនេះបាននាំគ្នារួមគ្នាមកដាក់ពាក្យបណ្ដឹងប្ដឹងករណី ផេកបោកប្រាស់ធ្វើការកម្ម៉ង់ទិញហើយតែបែរជាមិនបានរបស់ទៅវិញ។ កាលពីថ្មីៗនេះនៅក្នុងប្រទេសថៃមានការដាក់ពាក្យបណ្ដឹងប្ដឹងផេកបោកប្រាស់មួយ ដែលលក់តុក្កតាម៉ូដែលសម្រាប់តាំងម៉ាកល្បីៗ ដោយក្នុងចំណោមអ្នកដែលអស់ប្រាក់ហើយមិនបានរបស់នោះក៏មានតារាប្រុសជាច្រើនរូបផងដែរដូចជាតួឯកប្រុស Boy Pakorn តួឯកប្រុស Ter Chantavit តួឯកប្រុស Sunny Suwanmethanont។ បើតាមអ្នករួមគ្នាមកដាក់ពាក្យបណ្ដឹងត្រូវផេកនេះបោកប្រាស់លុយប្រមាណជា២០លានបាត ក្នុងវិធីសាស្រ្ដស្រដៀងគ្នាគឺបានបង្ហោះម៉ូតម៉ូដែលតុក្កតាម៉ាកប្រេនល្បីៗដែលពិបាកនឹងរកកម្ម៉ង់ទិញ ដោយឲរង់ចាំក្នុងរយះពេលណាមួយ តែដល់ថ្ងៃកំណត់ក៏មិនបានរបស់ដូចដែលបាននិយាយគ្នាថែមលុយក៏បោកយកទៅអស់ទៀត ទើបសម្រេចចិត្តប្ដឹងផេកនេះកុំឲមានអ្នកចាញ់បោកតទៅទៀត។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ