តួឯកស្រីល្បីៗទាំងពីររូបឈ្លោះគ្នាមែនអត់? តារាសម្ដែងស្រីនាង Margie Rasri ចេញមុខបង្ហោះសារមកបកស្រាយចម្ងល់អ្នកគាំទ្រហើយ ក្រោយពីមានពត៌មានចចាមអារ៉ាមថារូបនាងនិងតួឯកស្រី Bella Ranee មានជម្លោះនឹងគ្នា ថែមមានប្រើពាក្យថាអ្នកណានឹងនៅក្នុងវិស័យសិល្បៈនេះបានយូរជាង។
ដោយហេតុដែលនាំឲមានពត៌មានចចាមអារ៉ាមថាតារាស្រីទាំងពីររូបនេះមិនត្រូវគ្នា ព្រោះតែតួឯកស្រី Margie បានទៅចូលរួម Youtube Channel របស់តួឯកស្រី Mai Davika ហើយមានការឆ្លើយសំនួរគ្នាទៅវិញទៅមក។ ដោយ Margie ចាប់បានសំនួរថាតើក្នុងជីវិតសិល្បៈកន្លងមកនេះធ្លាប់មានរឿងជាមួយអ្នកណា ហើយមិនចង់រួមកាងារជាមួយបំផុត? Margie ក៏បានឆ្លើយថាក្នុងជីវិតជាតារារបស់នាងមិនសូវមានរឿងជាមួយអ្នកណានោះទេ មានតែម្នាក់ប៉ុណ្ណោះដែលនាងធ្លាប់រួមកាងារជាមួយ ហើយក៏និយាយពាក្យមិនល្អដាក់នាងថែមទាំងថា តើនាងនិងគេអ្នកណានៅឈរជើងក្នុងសិល្បៈនេះបានយូរជាង។ Margie ថែមទាំងបានលួចថតសម្លេងម្នាក់នោះបានទៀតផង ចាក់ឲមិត្ដភក្ដិស្ដាប់ម្នាក់ៗសឹងមិនជឿគ្រប់គ្នាថាហ៊ាននិយាយបែបនេះ។
ក្រោយពី Margie និយាយបែបនេះ អ្នកលេងបណ្ដាញសង្គមក៏នាំគ្នាទាយថា Bella Ranee ព្រោះក៏ធ្លាប់រួមកាងារជាមួយ Margie ដែរ។ តែពេលនេះតួឯកស្រី Margie បានមកបកស្រាយហើយថា អ្នកដែលនាងនិយាយដល់មិនមែនជា Bella នោះទេ រូបនាងមិនធ្លាប់មានរឿងជាមួយ Bella ទាំងអតីតកាលនិងពេលនេះ អ្នកទាំងថែមទាំងបានចុចតាមដានIGគ្នាដូចមិត្តរួមអាជីពដ៏ទៃទៀតផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ