រឿងរ៉ាវកាន់តែវែងឆ្ងាយនិងត្រូវបានអ្នកគាំទ្រម្ខាងៗជីកកកាយអតីតកាលរបស់តារាស្រីទាំងប្រាំដួង ក្រោយពីតួឯក Mai Davika តួឯកស្រី Mint Chalida តួឯកស្រី Mew Nittha តួឯកស្រី Margie Rasri នាំគ្នានិយាយពីតារាដែលធ្លាប់មានជម្លោះជាមួយខ្លួនក្នុងពេលធ្វើការនាពេលកន្លងមក ហើយតារាដែលគេសង្ស័យថាពួកនាងកំពុងនាំគ្នានិយាយដល់គឺជាតួឯកស្រី Bella Ranee។
ដោយ Mai Davika ចាប់បានសំនួរតើធ្លាប់ត្រូវតារាស្រីណាមានបញ្ហាជាមួយពេលកាងារទេ? រូបនាងក៏ឆ្លើយថាមាន ហើយ Mint Chalida ក៏បន្ថែមថា គឺជាមនុស្សតែម្នាក់ដែលមានបញ្ហាជាមួយដូចគ្នាទាំង៣នាក់ថែមនៅក្នុងកម្មវិធីតែមួយទៀត។ ដោយ Mai បានបន្ដថាពេលនោះនាងត្រូវដើរបង្ហាញម៉ូតជាមួយឈុត ចុងក្រោយក្នុងកម្មវិធីមួយ ត្រូវមកឈប់នៅកណ្ដាលគេតែបើជាតារាស្រីម្នាក់នោះមកឈរចំកន្លែងនាង។ ហើយ Mew ក៏បន្ថែមថាតារាម្នាក់នោះ មកបង្ហាញខ្លួនយឺតជាងគេហើយ ថែមទៅប្ដូរឈុតថ្មីឲគេដើរយឺតៗចាំទៀត។ ក្រោយតារាស្រីទាំង៤និយាយរឿងនេះ ធ្វើឲអ្នកក្នុងបណ្ដាញសង្គមនាំគ្នាចែកចាយក្លីបវីដេអូមួយដែលកើតឡើងតាំងពី៧ឆ្នាំមុន មានតារាស្រីទាំង៤នាក់ក្នុងកម្មវិធីតែមួយមែន ថែមតារាស្រីដែលបានប្ដូរឈុតនៅពេលនោះគឺជាតួឯកស្រីBella Ranee ទើបធ្វើឲគេនាំគ្នាប្រាកដថាតារាស្រីដែលតួឯកស្រីទាំង៤នាក់កំពុងនាំគ្នានិយាយដល់នោះគឺ Bella ទោះបីមិនបង្ហើបប្រាប់ឈ្មោះក៏ដោយព្រោះហេតុការណ៍ស្រដៀងនឹងការនិយាយខ្លាំងណាស់។
Bella Ranee
Mint Chalida
Mai Davika
Mew Nittha
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ