យូរៗ ជួបគ្នាម្ដង James Jirayu និង Sunny ថតរូបកៀកកើយគ្នាសម្បើមខ្លាំងតែម្ដង

ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាមិនខាននូវកម្លោះរូបស្រស់ Jamejirayu និង តួឯកប្រុសរឿង “I fine Thank you love you” លោក Sunny ក៏ព្រោះតែអ្នកទាំងពីរសុទ្ធសឹងតែជាតារាប្រុសដែលមានទេពកោសល្យ និងបានចូលរួមសម្ដែងនៅក្នុងរឿងភាគ និងខ្សែភាពយន្ដល្បីៗ ជាច្រើន។

កាលពីម្សិលមិញនេះផងដែរអ្នកទាំងពីរមានឱកាសបានជួបគ្នាក្នុងឋានៈជាភ្ងៀវកិត្តិយសក្នុងកម្មវិធីសម្ពោធទូរសព័្ទ Oppo Reno 2។ ក្នុងជំនួបនេះផងដែរ គេសង្កេតឃើញតារាប្រុសដែលមានរូបរាងស្រស់សង្ហារទាំងពីរបានបញ្ចេញកាយវិកាដ៏គួរឲ្យស្រលាញ់ដាក់គ្នាជាច្រើន ជាពិសេសអ្នកទាំងពីរថែមទាំងថតរូបកៀកកើយគ្នាបង្ហាញពីភាពស្និតស្នាលក្នុងឋានៈជាមិត្តរួមអាជីពថែមទៀតផង ដែលធ្វើឲ្យអ្នកគាំទ្ររបស់តារាប្រុសទាំងពីរសរសើរមិនដាច់ពីមាត់ថា អ្នកទាំងពីរពិតសង្ហារ និងគួរឲ្យស្រលាញ់ខ្លាំងណាស់៕

អត្ថបទដោយ៖ ស្រីពេជ្រ