ដំណឹងល្អ? Ririta ផុសវីដេអូខណៈពេលកូនប្រុស Kawin រៀនបំបៅដោះគោប្អូនបូកជាមួយប្រយោគមួយនេះ….! មានវីដេអូ
ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមឡើង សម្រាប់គូរស្វាមីភរិយាស្រីស្អាតយ៉ាង Ririta Jensen ជាស្វាមីកំពូលសង្ហា Korn Narongdej បន្ទាប់ពីរៀបការជាមួយគ្នាបាន 3ឆ្នាំ តែរឿងផ្អែមល្ហែមមិនដែលថយចុះ មានទាំងកំលោះតូចដ៏គួអោយស្រលាញ់យ៉ាងអូន Kawin កូនប្រុសដំបូង គ្រប់គ្នាលួចសួររឿងកូនទីពីរបណ្ដើរៗហើយ
ហើយលើកនេះមានបុកពោះខ្លះហើយ ព្រោះនៅពេលថ្មីៗនេះ Ririta បានផុសវីដេអូខណៈពេលកូនប្រុសបីតុក្កតាអោយបំបៅដោះគោដូចបងកំពុងបំបៅដោះគោប្អូនអញ្ចឹង ហើយនៅមានដាក់ថេកអោយស្វាមីជាប្រយោគថា “សង្ស័យតែខ្ញុំត្រៀមខ្លួនយកប្អូនបានហើយបាទម៉ាមី @gavinnarongdej”
ប្រយោគដាក់មកច្បាស់ៗយ៉ាងនេះហើយ Ririta លួងលោមស្វាមីហើយចា កូនទីពីរច្បាស់ជាមក បើបានកូនស្រីទៀតច្បាស់ជាគួអោយស្រលាញ់ខ្លាំងណាស់ហើយ គ្រប់គ្នាស្រែកគាំទ្រហើយចា
អត្ថបទដោយ : នីត្តា
















