ខុសមែនក៏ព្រមទទួលស្ដាល់ថាខុស! តួឯកស្រី Mai Davika សូមទោសមហាជន សូមទោសអ្នកគាំទ្រ និងសូមទោសអ្នកដែលពាក់ព័ន្ធទាំងអស់ ព្រមទទួលស្គាល់ថារឿងលើកនេះនាងពិតជាគិតគូរមិនបានដិតដល់មែន ដែលយកប្រធានបទបែបនេះមកនិយាយជាសាធារណះធ្វើឲមិត្តសម្លាញ់តារាដែលគេខំមកចូលរួមក្នុងកម្មវិធី Youtube Channel នាងត្រូវមកលំបាករងការរិះះគន់ពីមហាជនដូចជានាងដែរ។
រឿងរ៉ាវនេះកើតឡើងដោយតួឯកស្រី Mai Davika បានអញ្ជើញមិត្តសម្លាញ់ទាំងបីគឺ តួឯកស្រី Mint Chalida, Mew Nittha, និង Margie Rasri ឲមកចូលរួមក្នុងកម្មវិធី Youtube Channel របស់នាង ហើយធ្វើការឆ្លើយសំណួរគ្នាទៅវិញទៅមក។ ហើយមានសំណួរមួយនោះបានសួរថា តើក្នុងកាងារវិស័យសិល្បៈនាពេលកន្លងមកធ្វើជួបតារាណាដែលមានបញ្ហានឹងគ្នាទេ? គ្រប់គ្នាឆ្លើយថាមាន ថែម Mint ឆ្លើយថាជាមនុស្សតែម្នាក់ ថែមនិងក្នុងកម្មវិធីតែមួយទៀត។ តួឯកស្រី Mai បានរៀបរាប់ហេតុការណ៍ដែលមានបញ្ហាជាមួយតារាម្នាក់នោះថា តារាម្នាក់នោះធ្វើឲគ្រប់គ្នាមានបញ្ហាត្រូវដើរបង្ហាញម៉ូតយឺតៗដើម្បីចាំនាង ថែមធ្វើឯងប្ដូរឈុតថ្មី និងឈរកាច់រាងកន្លែងនាងផងដែរ។
ក្រោយការនិយាយបែបនេះរបស់តារាស្រីទាំង៤ធ្វើឲមហាជននាំគ្នាទៅជីកកកាយរកមើលវីដេអូចាស់ៗ ចង់ដឹងថាតារាស្រីដែលពួកនាងនិយាយសំដៅដល់គឺជាអ្នកណា? ហើយគេក៏រកឃើញថាជាតួឯកស្រី Bella Ranee ធ្វើឲអ្នកគាំទ្ររបស់តួឯកស្រី Bella មានការមិនពេញចិត្តជាខ្លាំង ដែលតួឯកស្រីទាំង៤មកនិយាយដើមតារាផ្សេងជាសាធារណះបែបនេះ។ ក្រោយរងការរិះគន់តួឯកស្រី Mai Davika ក៏ប្រញាប់ចេញមកសូមទោសដល់មហាជនទាំងអស់ ព្រោះនាងជាម្ចាស់ Youtube Channel ដែលចេញសំណួរសួរបែបនេះ នាងព្រមទទួលខុសដែលមិនបានគិតគូរដិតដល់ ហើយក៏សុំចិត្តមហាជនទាំងអស់កុំទៅComment ជេរតារាស្រីទាំង៣អីព្រោះវាជាកំហុសនាងទេដែលដាក់សំណួរបែបនេះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ