ឹមិនមែនតែ Mai Davika នោះទេគឺអ្នកបណ្ដាញសង្គមទាមទារអោយតារាស្រីទាំង 4 នាក់ចេញមកសុំទោស Bella Ranee ជាសាធារណៈ! មានវីដេអូ
ហេសថេកស្រែកទាមទារ #ApologizeTobellacampen ពេញទាំង twitter របស់តារាសម្ដែងស្រីទាំង 4 ចេញមកសុំទោសដល់ Bella Ranee
នៅតែជាប្រធានបទក្ដៅដូចបាយពុះនៅលើបណ្ដាញសង្គមក្នុងកម្មវិធី មិត្ត Mai របស់តួឯកស្រី Mai Davika នៅក្នុងយូធូប davikah channel ដែលមានភ្ញៀវទទួលអញ្ជើញមិត្តសម្លាញ់ទាំង 4 នាក់ Mint Chalida, Margie Rasri ហើយនិង Mew Nittha មកចែករំលែកបទពិសោធន៍មិនពេញចិត្តចំពោះការដណ្ដើមការងារ ដោយនៅក្នុងសំនួរខាងលើ Mai បាននិយាយដល់រឿងរ៉ាវរបស់ខ្លួនឯងដែលធ្លាប់ត្រូវបានគេដណ្ដើមមុខនៅក្នុងកម្មវិធី អាចនិយាយបានថាកម្មវិធីនេះត្រូវទទួលរងការរិះគន់ជាខ្លាំងចំពោះការមិនសមរម្យ ហើយ Mai បានចេញមកសុំទោសហើយប្រកាសឈប់ធ្វើកម្មវិធីនេះហើយ
ទាំងអស់នេះ Margie បន្ទាប់ពីមានរឿងរ៉ាវរិះគន់ នាងបានចេញមកផុសនៅក្នុង IG story ភ្លាមៗថាអ្វីដែលនាងនិយាយចេញទៅហ្នឹងមិនបានប៉ះពាល់ដល់ Bella នាងបញ្ជាក់ថាមិនមានបញ្ហាទាំងនៅអតិតកាលនិងបច្ចុប្បន្ន
ប៉ុន្ដែអ្នកបណ្ដាញសង្គមនៅតែមិនសុខចិត្តចេញមកស្រែកទាមទារសុំអោយតារាសម្ដែងស្រីទាំង 4 នាក់ចេញមកសុំទោស រួមទាំងអ្នកបណ្ដាញសង្គមដែលបានរិះគន់ Bella Ranee មូលសហេតុកើតឡើងព្រោះតែមានអ្នកបណ្ដាញសង្គមមួយចំនួនទាញចូលទៅទាក់ទង ហើយមានការជីកកកាយវីដេអូក្នុងកម្មវិធីផ្សេងៗយកមកផុសជាបន្ដបន្ទាប់ #ApologizeTobellacampen ជាប់ហេសថេកខ្លាំងណាស់
អត្ថបទដោយ : នីត្តា
















