អូសហូ Nadech-Yaya ធ្វើអោយហ្វេនៗលើសជាតិស្ករអស់ហើយនាំគ្នាអង្គុយញុំស៊ូស៊ីនៅតាមផ្លូវដូចធម្មតាតែក៏មិនធម្មតាព្រោះ….! មានវីដេអូ

Nadech-Yaya ញុំអាហារពេលល្ងាចជាមួយគ្នាយ៉ាងសាមញ្ញនៅតាមផ្លូវ មួយពេលនេះជាមួយមនុស្សពិសេសដូច្នេះហើយអ្វីៗក៏ពិសេសទាំងអស់

ជាគូរស្នេហ៍ដែលផ្អែមល្ហែមបំផុតហើយក៏គ្មានអ្វីមករារាំងអ្នកទាំងពីរបានដែរសម្រាប់គូររបស់តារាប្រុសស្រីល្បីឈ្មោះ Nadech Kugimiya ហើយនិង Yaya Urassaya ព្រោះអោយតែមានពេលវេលាត្រូវគ្នាពេលណាក៏តែងតែចេញមកបង្អួតរូបភាពឬសកម្មភាពគួអោយស្រលាញ់ ដើម្បីអោយហ្វេនៗបានត្រជាក់ចិត្ត

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងជាមួយសកម្មភាពជាក់ស្ដែងដែល Yaya ផុសរូបភាពនៅក្នុង IG ជារូបភាពញុំអីពេលល្ងាចជាមួយគ្នាយ៉ាងរ៉ូមែនទិក Nadech បរិយាពីបរិយាកាសមិនមែនជាហាងទំនើបថ្លៃៗអ្វីនោះទេ តែជាការអង្គុយញុំស៊ូស៊ីនៅតាមផ្លូវ អាចនិយាយបានថាងាយៗតែពិសេសបំផុត ព្រោះប្រយោគរបស់ Yaya ថា “នៅជាមួយមនុស្សដែលយើង (រូបបេះដូង) ញុំបាយត្រង់ណាក៏ឆ្ងាញ់ទាំងអស់”

គ្រប់គ្នាដែលបានឃើញរូបភាពនេះហើយក៏ប្រញាប់ចូលមកចុចឡាយអោយភ្លាមៗនិងច្រើនពេញទឹកពេញដី ជាគូរដែលគួអោយស្រលាញ់និងជាគូរដែលគ្រប់គ្នាចង់ឃើញរូបភាពរៀបការឆាប់ៗនេះ

អត្ថបទដោយ : នីត្តា