ទាល់តែចឹងទើបគេហៅថាមហាមិត្ត Yaya-Kimberly នាំគ្នាតែងខ្លួយជាក្រុមតែមួយសំខាន់សប្បាយកប់សារីក្នុងការធ្វើរឿងមួយនេះ! មានវីដេអូ

សមជាមិត្តសម្លាញ់ស្លាប់រស់មែនហើយ សម្រាប់តារាសម្ដែងស្រីល្បីឈ្មោះទាំងពីរយ៉ាង Yaya Urassaya និង Kimberly Ann ដែលបានធ្វើដំណើរទៅជួបគ្នានៅទីក្រុងបារីស ប្រទេសបារាំង ដើម្បីចូលរួមទស្សនាការបង្ហាញម៉ូតម៉ាកដែលទាំងពីរគឺជាឯកអគ្គរដ្ឋទូត នៅពេលបានជួបមុខគ្នាភ្លាមស្រែកដាក់គ្នាតែម្ដង

នៅពេល Yaya-Kimberly ចៃដន្យអ្វីតែងខ្លួនចូលរួមកម្មវិធីស្រដៀងគ្នាទៀត ដោយខាង Yaya តែងខ្លួនជានារីសំពត់ខ្លីស្បែកពណ៌ខ្មៅ អាវបិតលេវពណ៌ស ខាងក្រៅពាក់អាវធំស្បែកពណ៌ខ្មៅ បូករួមជាមួយស្បែកជើងពណ៌ខ្មៅកែងខ្ពស់ មើលពីចុងជើងដល់ចុងសក់ឃើញថាអេមមិនធម្មតាទេ ចំណែកឯខាង Kimberly តែងខ្លួនដោយអាវកវែងពណ៌ខ្មៅខាងក្នុងអាវពីលើជាអាវបិតលេងពណ៌ស បូករួមជាមួយខោខាវប៊ូយជើងវែង ជាស្ទាយបែបក្រលុងឃុងៗ បន្ថែមភាពសង្ហាដោយអាវធំក្រៅខាវប៊ូយពណ៌ខ្មៅ និងស្បែកជើងប៊ូពណ៌ខ្មៅ សង្ហាមិនចាញ់គ្នាទេ

After Footer (Active) - damrei Mr1 Zone2

គ្រាន់តែឃើញបែបនិងភ្លាមខាង Yaya ក៏ផុសនៅក្នុងបណ្ដាញសង្គមចំពោះរឿងចៃដន្យនេះអមជាមួយប្រយោគថា “តែងខ្លួនត្រូវគ្នាដោយគ្មានការណាត់ទុកជាមុនរហូតទៅៗៗៗៗ” ខាងឯ Kimberly ក៏បានផុសរូបភាពដូចគ្នានៅក្នុង IG ផ្ទាល់ខ្លួន​បូករួមជាមួយសារថា “Sperbs & Wolts sisters in Pareee #តែងខ្លួនដូចគ្នារហូតៗៗៗៗៗ” 

អត្ថបទដោយ : នីត្តា