គ្រប់គ្នាសង្ស័យថាបុរសម្នាក់នេះជាម្ចាស់បាច់ផ្ការបស់ Min Peachaya ហើយក៏ជាម្ចាស់បេះដូងរបស់នាងព្រោះតែឃើញស្រមោលហើយ…..! មានរូបភាព
ធ្វើអោយគ្រប់គ្នាត្រូវចាំសង្កេតនិងតាមដានមើលជាប់មករហូត សម្រាប់តារាសម្ដែងស្រីស្អាតអារម្មណ៍ល្អ Min Peachaya បន្ទាប់ពីបើកបង្ហាញរូបភាពបុរសអាថ៌កំបាំងជូនបាច់ផ្កាកូលាបបាច់ធំ ហើយក៏បានលះបង់ចោលភាព single ទទួលអ្នកមើលថែបេះដូងសារជាថ្មី ហើយនាងក៏បានផុសរូបភាពស្រមោលៗខណៈពេលខាងប្រុសបែរខ្នងជូនផ្កាអោយនាង
បន្ទាប់មកមានអ្នកទាញទៅជាប់ទាក់ទងនិងតួឯកប្រុសរូបសង្ហា Win Methwin ដែលធ្លាប់រួមការងារគ្នាពីមុនមក ព្រោះបើមើលស្រមោលបុរសជូនផ្កានោះគឺស្រដៀងគ្នាណាស់ ហើយក៏មានការទាមទារអោយខាងស្រីបង្ហាញបញ្ជាក់បុរសក្នុងបេះដូងនិងយល់ចិត្តម្នាក់នោះ ថាមែនឬមិនមែនលោក Win Methwin
ជាក់ស្ដែង (4 មីនា 2023) លោក Win Methwin ក៏ចេញមកបើកចិត្តនិយាយចំពោះរឿងនេះថា មិនដឹងរឿងអ្វីទាល់តែសោះ នៅមិនទាន់បានឃើញរូបភាព តែសូមអះអាងថាមិនមែនជាលោកនោះទេ ហើយក៏មិនប្រកាន់ខឹងអីដែរចំពោះការទាញអោយទៅពាក់ពន្ធ័ចំពោះរឿងនេះ មិនធ្លាប់ដឹងថាមានអ្នកស្រដៀងនិងខ្លួនច្រើន ព្រោះមិនទាន់បានឃើញរូបនោះទាល់តែសោះ ហើយសម្រាប់បេះដូងពេលនេះគឺទំនេរស្អាតណាស់
អត្ថបទដោយ : នីត្តា









