នារីខ្លាំងរឿងមនុស្សលែងសំខាន់! Bella Ranee ធ្វើតែបុណ្យសុំសិរីមង្គលក្នុងជីវិតខ្ជិលគិតរឿង…..ស្រស់ស្អាតខ្លាំងណាស់ជាមួយឈុតទៅធ្វើបុណ្យ! មានវីដេអូ
ធ្វើអោយហ្វេនៗត្រជាក់ចិត្តបំផុតថែមទាំងបានឆ្អែតនិងការទទួលបុណ្យពីតារាស្រីល្បីឈ្មោះយ៉ាង Bella Ranee រួមជាមួយនិងអ្នកចាត់ការផ្ទាល់ខ្លួនបានផុសនៅក្នុង IG ឈ្មោះ @ployandbell
ដោយផុសខាងនេះបានបង្ហាញអោយឃើញពីរូបភាពរបស់តួឯកស្រីស្អាតខណៈពេលទៅធ្វើបុណ្យក្នុងថ្ងៃមាឃបូជា ប្រចាំឆ្នាំ 2023 អមជាមួយឃ្លាថា “ថ្ងៃនេះចប់ការងារហើយក៏មកវត្តបន្ដ មកសំពះព្រះដើម្បីសិរីមង្គលក្នុងថ្ងៃមាឃបូជា”
ហើយច្បាស់ណាស់ថាក្រៅពីមានហ្វេនៗចូលចុចឡាយអោយមេដៃនិងបេះដូងហើយ នៅមានខមិនអនុមោទនាជាមួយផលបុណ្យដែលសាម៉ីខ្លួនបានចែកចាយ ហើយលើកនេះក៏មានអ្នកកោតសរសើរចំពោះការតុបតែងខ្លួនរបស់ Bella ក្នុងថ្ងៃទៅធ្វើបុណ្យផងដែរ ស្អាតសុភាពរាបសារណាស់ពិតជាគួអោយស្រលាញ់មែន
អត្ថបទដោយ : នីត្តា

















