អាចនិយាយបានថាមើលថែរាងកាយបានយ៉ាងល្អមករហូត សម្រាប់អ្នកម៉ាក់កូនមួយស្រីស្អាតយ៉ាង Mew Nittha ហើយនៅពេលថ្មីៗនេះបានចាប់ដៃជាមួយស្វាមីអារម្មណ៍ល្អ Saint Tharapuch ទៅហាត់ប្រាណជាមួយគ្នាដោយមានកូនស្រីអូន Marin ទៅជាមួយ
ដោយនៅក្នុង IG ឈ្មោះ marin_kuha បានបង្ហោះរូបភាពខណៈពេលដែល Mew ហើយ Saint កំពុងរត់ហាត់ប្រាណមានអូន Marin ចាំធ្វើជាគ្រូបង្វឹកត្រួតពិនិត្យមើលខាងក្រៅកញ្ចក់ក្បែរៗ អមជាមួយប្រយោគថា “ហាត់ប្រាណជាមួយណាចា ដើម្បីសុខភាពរឹងមុំា”
ហើយនៅពេលអូសទៅមើលវីដេអូ សូមប្រាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍នាងតូចកាន់តែខ្លាំងឡើង ព្រោះនាងតូចចាប់ផ្ដើមនិយាយច្រើនឡើងហើយ បន្លឺសម្លេងចេកចាច បបួលនិយាយ ដោយគ្មានការខ្លាចញញើតអ្វីបន្ទិចនោះទេ
អត្ថបទដោយ : នីត្តា

















