បុរសដែលគ្រប់គ្នាប្រាថ្នា! Mak Prin រង់ចាំទទួល Kimberly ត្រលប់មកផ្ទះវិញស្ទើរតែ….បើលេបបានលេបទុកមែន! មានវីដេអូ

ត្រលប់មកដល់ប្រទេសថៃភ្លាម ក៏ទទួលបានភាពផ្អែមល្ហែមភ្លេត! សម្រាប់តារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Kimberly Ann បន្ទាប់ពីធ្វើដំណើរទៅប្រទេសបារាំងអស់ជាច្រើនថ្ងៃ ដើម្បីទស្សនាការបង្ហាញម៉ូត ជួបជុំជាមួយតារាល្បីៗនិងអ្នកច្នៃម៉ូតល្បីឈ្មោះជាច្រើនរូប

ទាំងអស់នេះក៏ព្រោះតែនៅក្នុង IG story របស់ខាងស្រី @kimmy_kimberley  បានផុសវីដេអូបង្អួតភាពផ្អែមល្ហែមនិងរ៉ូមែនទិក នៅពេលសាម៉ីខ្លួននាងត្រូវបានមិត្តប្រុសរូបសង្ហាយ៉ាង Mak Prin ចាំផ្លូវត្រលប់មកផ្ទះដោយការជូនបាច់ផ្កាកូលាបដ៏ធំអមជាមួយពាក្យផ្អែមល្ហែម “ប្រាប់គាត់ថា ស្រស់ស្រាយ ស្រស់ស្រាយ” ដល់ថ្នាក់ខាងស្រីទប់អារម្មណ៍លែងបាន មុននិងពោលពាក្យអគុណដោយសម្លេងរំភើបជាប់ញ័រថា “អុយ!! គួអោយស្រលាញ់បំផុតហើយ អគុណណាចា”

After Footer (Active) - damrei Mr1 Zone2

ជាមួយគ្នានេះផងដែរ Kimberly នៅមានផុសប្រយោគជាភាសាអង់គ្លេសជាមួយវីដេអូខាងថា “The Sweetest welcome thank you bb @mark_prin”

អត្ថបទដោយ : នីត្តា