នៅមិនទាន់ចប់ស្ងប់ស្ងាត់ទេ ទាក់ទងនឹងរឿងដែលតួឯកស្រីទាំង៤រូបមាន Mint Chalida Mai Davika Mew Nittha និង Margie Rasri បាននាំគ្នានិយាយពីតារាស្រីដែលបានរួមកាងារជាមួយហើយមិនពេញចិត្តបំផុត ហើយម្នាក់នោះត្រូវបានមហាជនទាយថាជាតួឯកស្រី Bella Ranee ព្រោះមានក្លីបវីដេអូដើរបង្ហាញម៉ូតក្នុងកម្មវិធីតែមួយជាមួយគ្នា ហើយមានហេតុការណ៍ស្រដៀងដូចដែលតារាស្រីទាំង៤បាននិយាយគ្នា។
ទោះបីតួឯកស្រី Mai Davika សូមទោសសុំបញ្ចប់រឿងគ្រប់យ៉ាងក៏ដោយក៏អ្នកគាំទ្រតួឯកស្រី Bella Ranee មិនព្រមចប់ដែរ ព្រោះចង់ឲអ្នកដែលជេរBellaទាំងអស់ចេញមុខមកសុំទោសនាង ព្រោះរឿងនេះមិនមែនជារឿងពិត។ព្រមទាំងបាននាំគ្នាកកាយរកវីដេអូចាស់ៗកាលពី៧ឆ្នាំមុនដែលហេតុការណ៍ដើរម៉ូតនេះបានកើតឡើង ថែមទៅសួរដល់អ្នករៀបចំកម្មវិធីកាលនោះ ហេតុអ្វីបានជាមានតែ Bella ត្រូវទៅប្ដូរឈុតសម្លៀកបំពាក់ថ្មីតែម្នាក់ឯង ធ្វើឲតារាស្រីដ៏ទៃទៀតចាំនិងមានការយកមកនិយាយដើមដល់បច្ចុប្បន្ន។ ដោយអ្នកដែលរៀបចំកម្មវិធីកាលនោះបានឲដឹងថា ហេតុដែលពាក់ឈុតពណ៌ដូចគេសុខៗBella រត់ទៅប្ដូរឈុតរ៉ូបថ្មីពណ៌ខ្មៅវិញនោះក៏ព្រោះតែ កាលនោះមុនឡើងឆាករ៉ូបដែលនាងពាក់ទៅទាក់នឹងឆាកធ្វើឲរហៀកខ្លាំង ត្រូវប្ដូរថ្មីជាបន្ទាន់ហើយពណ៌ដូចមុនក៏មិនមែនទើបប្ដូរពណ៌ខុសគេទៅថែមត្រូវចំណាយពេលស្លៀកពាក់ថ្មីដូចនេះទើបឲតារាស្រីដែលផ្សេងៗដែលលដើរម៉ូតមុនដើរយឺតៗដើម្បីឲBella ប្ដូររ៉ូបទាន់ពេល។ ស្ដាប់ការបកស្រាយនេះហើយ អ្នកគាំទ្ររបស់តារាស្រី Bella រឹតមិនពេញចិត្តអ្នកដែលជេរBella ក្នុងបណ្ដាញសង្គមថាBella ឬកធ្វើឲគេរួមកាងារជាមួយពិបាក ប្រញាប់មកសុំទោសBella ព្រោះនាងក៏មិនចង់ឲមានរឿងនេះកើតឡើងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ