មិនមែនបានលុយស្រួលៗទេ តួឯកប្រុស Mario Maurer និយាយពីឈុតសម្ដែងបិះនឹងគ្រោះថ្នាក់ធ្ងន់…

តួឯកប្រុសល្បីល្បាញទាំងមុខមាត់ស្រស់សង្ហារនិងសមត្ថភាពការសម្ដែងលោក Mario Maurer និយាយរៀបរាប់ពីបទពិសោធន៍ខ្លះៗនៃជីវិតជាអ្នកសម្ដែងនាពេលកន្លងមករបស់លោក​ មានទាំងបទពិសោធន៍សប្បាយរីករាយជាមួយមិត្តរួមកាងារនិងបទពិសោធន៍ប្រថុយប្រថានគ្រោះថ្នាក់ដល់ខ្លួនគ្រប់ពេល។

ដោយតួឯកប្រុសលោក Mario Maurer ប្រឡូកក្នុងវិស័យការសម្ដែងនេះតាំងនៅជំទង់ៗពេលនេះរូបលោកមានអាយុរចូល៣៤ឆ្នាំហើយ ក៏នៅតែរក្សាបានតំណែងជាតួឯកប្រុសជួរមុខក្នុងប្រទេសថៃបានដដែល។ រឿងភាគនិងភាពយន្ដដែលរូបលោកបានសម្ដែងមានគ្រប់រសជាតិគ្រប់បែបនៃតួអង្គ ផ្ដើមពីតួឯកប្រុសក្នុងរឿងស្នេហាបែបយុវវ័យមកដល់ឈុតឆាកវៃបាញ់ប្រហារទាំងរឿងបុរាណនិងសម័យ។ ពិតណាស់ការសម្ដែងមិនមែនជាការពិត​តួអង្គនីមួយៗត្រូវសម្ដែងចេញមកឲអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍ដូចជាហេតុការណ៍នេះកើតឡើងពិតៗ មានឈុតឆាកខ្លះអាចគ្រោះថ្នាក់មែនបើមិនប្រយ័ត្នផងដែរ។

After Footer (Active) - damrei Mr1 Zone2

តួឯកប្រុសលោក Mario Maurer បាននិយាយពីបទពិសោធន៍ការសម្ដែងមួយប្រាប់ផងដែរថា មានម្ដងនោះរូបលោកថតក្នុងរឿងឃុនផែន ត្រូវមានឆាកជិះរទេះសេះគេចខ្លួន មានរូបលោកនិងជំនួយការនៅជាមួយគ្នា តែខ្សែបញ្ជាសេះវាខ្លីពេកបញ្ឈប់សេះមិនបានរូបលោកភ័យណាស់ព្រោះខាងមុខមានសុទ្ធតែដើមឈើរធំៗសេះដូចជាកាចផង វារត់ទៅមុខរហូតមិនព្រមឈប់ទាល់តែបិះបុកដើមឈើរខ្វះតែកន្លះម៉ែត្រទៀតទើបវាព្រមឈប់ខ្លួនឯង ឯរូបលោកវិញក៏ភ័យប្រហោងពោះព្រោះឆាកនេះដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ