Dew Arisara ក្ដីសុខពិតៗបង្អួតរូបគ្រួសារនៅប្រទេសតៃវ៉ាន់កក់ក្ដៅមធ្យមទេតែងំត្រង់កូនកំលោះដណ្ដើម……! មានវីដេអូ
នៅជាមួយគ្នាខណៈថាយូរអង្វែងសម្រាប់ការរើរបស់របរទៅប្រទេសតៃវ៉ាន់លើកនេះសម្រាប់អ្នកម៉ាក់កូនមួយកំពូលស៊ិចស៊ីយ៉ាង Dew Arisara ជាមួយស្វាមីលោក Sebastian Lee និងកូនប្រុសតូចកំពូលសង្ហាអូន Silas ទៅជាមួយគ្នា ប៉ុន្ដែហ្វេនៗក៏បានឃើញរូបភាពផុសមកលើកបណ្ដាញសង្គមជារឿយៗ អាចនិយាយបានថាបំបាត់ក្ដីនឹករលឹកបានខ្លះដែរ
យ៉ាងជាក់ស្ដែង Dew ទើបតែបានផុសរូបភាពជាខណៈគ្រួសារយ៉ាងកក់ក្ដៅជុំគ្នាជាមួយម៉ាក់ប៉ាកូន អមជាមួយប្រយោគខ្លីៗថា “Happiness is this” ហើយរូបភាពនីមួយៗពិតជាគួអោយស្រលាញ់ខ្លាំងណាស់ លោកប៉ានិងកូនប្រុសស្រដៀងគ្នាណាស់ មិនបាច់ប្រាប់ក៏អាចដឹងបានទាំងស្រលាញ់ទាំងលង់និងកូនប្រុសកម្រិតណាដែរ
នេះក៏ព្រោះតែភាពគួអោយស្រលាញ់របស់អូន Silas ដែលបានចាំងជះចេញមក មុខមាត់ប្រិមប្រិយល្អណាស់ មានតែអ្នកកោតសរសើរនិងប្រាប់ថាស្រលាញ់ទាំងអស់
អត្ថបទដោយ : នីត្តា















