ពិតជាអេមខ្លាំងណាស់ Yaya បានប្រកៀកស្មាជាមួយតារាល្បីឈ្មោះរបស់ប្រទេសកូរ៉េម្នាក់នេះហើយអ្វីដែលសំខាន់សម្រស់របស់នាងពិតជា….! មានរូបភាព

អេមមិនចេះឈប់សម្រាប់តួឯកស្រីល្បីឈ្មោះម៉ឺនលានយ៉ាង Yaya Urassaya ដោយក្រៅពីការងារក្នុងប្រទេសច្រើនមិនចេះដាច់ហើយ ក៏នៅមានការងារនៅក្រៅប្រទេសផងដែរ

ដូចនៅពេលថ្មីៗនេះ (6 មិនា 2023) កញ្ញា Yaya ក៏ទើបតែហោះហើរឆ្ពោះទៅប្រទេសបារាំង ចូលរួមបើកបង្ហាញខ្លួននូវហ្វេសិនថ្មីដ៏ល្បីរបស់ប្រេន Louis Vuitton សម្រាប់  Fall/Winter 2023 ក្នុងឋានៈជា  Friend of House ហើយសាម៉ីខ្លួនក៏ចាត់ការតុបតែងខ្លួនយ៉ាងប្លែកភ្នែក

After Footer (Active) - damrei Mr1 Zone2

ហើយក្រុមហ្វេនៗសុទ្ធតែស្ញាប់ស្ញែងចំពោះនាងខ្លាំងណាស់ជាពិសេសនៅពេលដែល Yaya បានប្រកៀកស្មាជាមួយអាយដលស្រីល្បីឈ្មោះពីប្រទេសកូរ៉េ  HYEIN សមាជិក​វ័យ​ក្មេង​បំផុត​នៃ​ក្រុម​ចម្រៀង​ស្រី​ NewJeans ដែលមកចូលរួមក្នុងឋានៈជា Brand Ambassador និយាយគ្នាយ៉ាងសប្បាយរីករាយហើយក៏បានថតរូបជាមួយគ្នាច្រើនសន្លឹកទុកផ្ញើរហ្វេនៗបានមើលទាំងអស់គ្នា

អត្ថបទដោយ : នីត្តា