ជារឿងមួយដែលសប្បាយរីករាយខ្លាំងបំផុតសម្រាប់ហ្វេនៗដែលនិយមគាំទ្រតារាថៃទាំងពីរដួងនេះគឺលោក Boy Pakorn និងកញ្ញា Mint Chalida ព្រោះថាឆាប់ៗខាងមុខនេះអ្នកទាំងពីរនឹងបង្ហាញវត្តមានក្នុងប្រទេសកម្ពុជាយើងហើយ។
ក្នុងនោះផងដែរ តាមប្រភពបានបញ្ជាក់ថា លោក Boy Pakorn និងកញ្ញា Mint Chalida មកកាន់ប្រទេសកម្ពុជាយើងលើកនេះ គឺដើម្បីចូលរួមកម្មវិធីប្រចាំឆ្នាំរបស់ហាងពេជ្រមួយកន្លែងនៅរាជធានីភ្នំពេញ ដែលដំណឹងមួយនេះពិតជាធ្វើហ្វេនៗគ្រប់គ្នារំភើបចិត្តខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថាកញ្ញា Mint Chalida នឹងមកដល់កម្ពុជាថ្ងៃទី ១២ តុលា ស្អែកនេះហើយ ហើយរីឯលោក Boy Pakorn នឹងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី ១៣ តុលា នេះក្រោយកញ្ញា Mint Chalida មួយថ្ងៃ ដូច្នេះកុំភ្លេចរង់ចាំមើលទាំងអស់គ្នាណា៕
អត្ថបទដោយ៖សុីវលី