Nadech គ្រាន់តែអង្គុយអានស្គ្រីបសម្ដែងនៅមាត់អាងហែលទឹកធម្មតាៗសោះតែហ្វេនៗភ្ញាក់ផ្អើលចង់គាំងបេះដូងព្រោះតែ…..!​ មានរូបភាព

ទាញយកចំនួនអ្នកឡាយមិនស្ទើរទេ សម្រាប់រូបថតនាពេលព្រឹកព្រលឹមដែលម៉ាក់ Keaw បានយកមកផុសនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @keaw_jung  ជារូបថតរបស់កូនប្រុសជាទីស្រលាញ់ Nadech Kugimiya អមជាមួយប្រយោគថា “អរុណសួស្ដីនាពេលព្រឹកព្រលឹមជាមួយកំលោះឧស្សាហ៍អានស្គ្រីប……Good morning Friday Naka”

ដោយរូបថតខាងលើអាចនិយាយបានថាជារូបដ៏សង្ហាខ្លាំងណាស់ហើយក៏ស៊ិចស៊ីមិនធម្មតាដែរ! បើពង្រីកអោយជិតទើបដឹងថាភាពស៊ិចស៊ីរបស់សាម៉ីខ្លួនពិតជាក្ដៅរោលរាលដល់បេះដូងក្រមុំៗកម្រិតណា ដោះអាវហាលថ្ងៃនៅមាត់ទឹក ជាមួយការផ្ដេកខ្លួនអានស្គ្រីបសម្ដែងរឿង ដើម្បីធ្វើការស្វែងយល់ពីសាច់រឿងដែលត្រូវសម្ដែង

After Footer (Active) - damrei Mr1 Zone2

ហើយច្បាស់ណាស់ថារូបនេះមិនត្រឹមតែធ្វើអោយហ្វេនៗស្រែកភ្លាត់សម្លេងចំពោះភាពសង្ហារបស់សាម៉ីខ្លួនប៉ុណ្ណោះទេ តែក៏អង្រួនចិត្តក្រមុំៗជាមួយសាច់ដុំណែនៗរបស់សាម៉ីខ្លួនផងដែរ មើលតែសាច់ដុំស្ទើរតែភ្លេចមើលទេសភាពអស់ទៅហើយ

អត្ថបទដោយ : នីត្តា