គូនេះក៏សមដែរ តួឯកប្រុសស្រី​Mark និង Bow ចាប់ដៃគូគ្នារឿងមិនទាន់ចេញទេមានអ្នកគាំទ្រហើយ….

រឿងស្នេហាបែបរ៉ូមែនទិកមានទាំងស្អប់មានទាំងស្រលាញ់នេះទុកចិត្តលើតួឯកប្រុសលោក Mark Prin ចុះលេងល្បីមកច្រើនរឿងហើយ! ដោយលើកនេះតួឯកប្រុសលោក Mark Prin មានរឿងភាគថ្មីទៀតហើយជារឿងភាគបែបសម័យថ្មី ចាប់ដៃគូគ្នាសម្ដែងជាមួយតួឯកស្រីវ័យក្មេងស្រស់ស្អាត Bow Maylada។

ហើយរឿងភាគថ្មីដែលតួឯកប្រុសស្រីទាំងពីរដួងកំពុងតែមានរួមគ្នានេះមានចំណងជើងថាTai Ngao Tawan (ใต้เงาตะวัน) កំពុងតែត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះក្នុងប៉ុស្ដិ៍លេខ៣ថៃនិងមានចាក់សារឡើងវិញតាមយូធូបផងដែរ។ រឿងមិនទាន់នឹងចាក់បញ្ចាំងផង គូនេះក៏មានអ្នកគាំទ្រទៅហើយ ដោយគ្រាន់តែឈរក្បែរគ្នាតួឯកប្រុសលោក Mark និងតួឯកស្រី Bow ត្រូវបានអ្នកគាំទ្រសសើរថាសាកសមនិងរង់ចាំមើលការសម្ដែងរួមគ្នារបស់គូនេះជាលើកដំបូង ក្រៅពីមុខមាត់ស្រស់ស្អាតសង្ហារសមគ្នាហើយតើស្នាដៃការសម្ដែងជាមួយគ្នាយ៉ាងណាដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ