អ្នកណាសសើរក៏មិនដូចជាកូនស្រីបណ្ដូលចិត្តសសើរដែរ! តារាសម្ដែងស្រីជើងចាស់ Janie Tienphosuwan សប្បាយចិត្តក្រោយបានទទួលពាក្យសសើរពីកូនស្រី ចំពោះម៉ូតសក់ថ្មីដែលនាងសម្រេចចិត្តធ្វើ តារាស្រីកូនមួយសម្រេចចិត្តលេងម៉ូតសក់ពណ៌ក្រហមភ្លើង។
ត្រលប់មកប្រឡូកក្នុងវិស័យការសម្ដែងពេញទំហឹងវិញហើយសម្រាប់តារាស្រីជើងចាស់ Janie Tienphosuwan ស្នាដៃការសម្ដែងរបស់នាងតែងទទួលបានការគាំទ្រពីសំណាក់អ្នកទស្សនាមិនថាលេងជាតួឯកស្លូតបូត ឬជាតួរងកាចឆ្នាស់ឆ្នើមក៏សាកសម។ ក្រោយសម្រាកមួយរយះព្រោះមានកូនតូច ពេលនេះJanie ត្រលប់មកសម្ដែងវិញ ថែមមកលើកនេះមុខមាត់រឹតក្មេងវ័យស្រស់ស្អាតនិងលេងម៉ូតសក់ថ្មីពណ៌សក់ថ្មីកាន់តែយុវវ័យ ថែមម៉ូតសក់ពណ៌ក្រហមភ្លើងនេះកូនស្រីរបស់នាងពេញចិត្តនិងសសើរអ្នកម្ដាយថាស្អាតដូចតុក្កតាដែលនាងធ្លាប់លេងអញ្ចឹង លឺកូនស្រីសសើរហើយធ្វើឲម្ដាយរឹតសប្បាយចិត្ត មកធ្វើការដោយភាពជឿជាក់មានក្ដីសុខរៀងរាល់ថ្ងៃ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ