តាមមិនទាន់រឿងទេ! Ploy Cherman ត្រូវគេសង្ស័យថាកំពុងសាងស្នេហ៍ជាមួយអតិតមិត្តប្រុសរបស់ Prang ព្រោះតែរូបភាពមួយសន្លឹកនេះ! មានរូបភាព

Ploy-Tong ត្រូវបានគេកំពុងចាប់អារម្មណ៍ថាអ្នកទាំងពីរកំពុងដាំដើមឈើស្នេហ៍ថ្មី បន្ទាប់ពីមានផេកល្បីមួយផុសសំនួរសួរអ្នកបណ្ដាញសង្គម “តារាសម្ដែងស្រីមុខមាំល្បីឈ្មោះកំពុងសាងស្នេហ៍ជាមួយតារាចម្រៀងរ៉េប”

តារាសម្ដែងស្រីស្អាត Ploy Cherman  បន្ទាប់ពីត្រូវបានគេតាមដានរឿងទំនាក់ទំនងស្នេហាជួបៗ បែកៗ ជាពិសេស មុននេះមានអ្នកបណ្ដាញសង្គមម្នាក់ចាប់អារម្មណ៍ថា Ploy Cherman ជាមួយតារាសម្ដែងស្រីសិស្សប្អូន Claudine Aditya ដែលអ្នកទាំងពីរលែងមានរូបគូរផុសចេញមកមួយរយៈធំ ហើយ IG របស់ Claudine ដាក់តាំងជា​ឯកជន​នេះចាត់ទុកថាមានការលាក់បាំង

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Ploy  ត្រូវបានគេចាប់ផ្ដើមសង្កេតជាពិសេសម្ដងទៀតជាមួយនិងរឿងស្នេហា នៅពេលមានផេកហ្វេសប៊ុកល្បីឈ្មោះមួយ Jamoy ១០៨ បានផុសសារថា “តារាសម្ដែងស្រីមុខមាំល្បីឈ្មោះកំពុងសាងស្នេហ៍ជាមួយតារាចម្រៀងរ៉េប” ព្រមទាំងមានសួរយោបល់របស់ប្រិយមិត្តថាបើអ្នកទាំងពីរពិតជាមានទំនាក់ទំនងជាមួយគ្នាមែនតើមានបញ្ហាអ្វីដែលឬអត់ បន្ទាប់ហ្វេនៗបានអាននូវសារនោះហើយក៏នាំគ្នាចូលទៅទាយនិងសួរជីកឬសជីកគល់វែកញ៉ែកជាច្រើន ហើយមានមួយចំនួនទៀតដៅដល់  Ploy-Tong ព្រោះតែមួយរយៈក្រោយមកនេះឃើញមានរូបភាពទៅចូលរួមកម្មវិធីជាមួយគ្នាជាញឹកញាប់

អត្ថបទដោយ : នីត្តា