អេមហួស Yaya ប្រមូលក្រុមមិត្តភ័ក្ដទៅលេងសមុទ្រម៉ាល់ឌីវ ស៊ិចស៊ីហួសថ្លែងជាមួយប៊ីគីនីតូចពណ៌ខ្មៅ! មានវីដេអូ
ក្រៅពីមានមិត្តភ័ក្ដស្និតស្នាលនៅក្នុងវិស័យសិល្បៈហើយ Yaya Urassaya ក៏នៅមានក្រុមមិត្តក្រៅសិល្បៈផងដែរហើយក៏ស្និតស្នាលមិនចាញ់គ្នាប៉ុន្មានដែរ នាងបានជួបជុំគ្នាជាញឹកញាប់
នៅពេលថ្មីៗនេះ Yaya និងក្រុមមិត្តភ័ក្ដបាននាំគ្នាប្រមូលខោអាវទៅលេងនៅកោះ ម៉ាល់ឌីវ ថតរូបស្អាតៗផុសនៅក្នុង IG ក្រមុំៗជួបជុំគ្នាចែកចាយភាពស្រស់ស្រាយ អាចនិយាយបានថាទាំងគួអោយស្រលាញ់ហើយនៅស្រស់ស្អាតមិនចាញ់គ្នាទៀត ហើយដំណើរកំសាន្ដលើកនេះហ្វេនៗបានលាន់មាត់គ្រប់គ្នាចំពោះភាពស៊ិចស៊ីរបស់សាម៉ីខ្លួន ឈុតប៊ីគីនីពណ៌ខ្មៅហើយមានអាវស្ដើងរុំពីក្រៅកាន់តែពិសេសទៅទៀត
ថ្វីត្បិតតែរូបមិនពេញតែក៏ស៊ិចស៊ីមិនធម្មតា ដំណើរកំសាន្ដនេះ Yaya ធ្វើអោយទឹកសមុទ្រឡើងកំដៅហើយចា ថ្នាំភ្នែកថ្នាំបេះដូងពិតៗចាំមើលរូបបន្ដទៀតថាតើនាងប្រលែងអស់ដៃប៉ុណ្ណាទៅ
អត្ថបទដោយ : នីត្តា















