DJ Phut បង្អួតរូបគូរជាមួយអ្នកកំលោះតូចអូន PJ លោកប៉ាសែនល្អលាន់មាត់ប្រាប់ថាលង់ស្រលាញ់កូនលើកទីមួយលានព្រោះតែ…..! មានវីដេអូ
ទើបតែមានកូនដំបូងជារឿងធម្មតាហើយសម្រាប់លោកប៉ាអ្នកម៉ាក់យ៉ាង DJ Put Puttichai ជាមួយភរិយា Jui Warattaya និងលង់ស្រលាញ់កូនងើបមុខមិនរួមនោះ ថ្វីបើអូន PJ បានចេញមកបើកភ្នែកមើលផែនដីជាច្រើនខែហើយក្ដី តែពេលនេះ Put- Jui ក៏លង់និងកំលោះតូចម្នាក់មិនឈប់ហើយក៏គ្មានថ្ងៃនិងឈប់ដែរ
យ៉ាងជាក់ស្ដែង DJ Put បានផុសរូបភាពគូរជាមួយកូនប្រុសអមជាមួយប្រយោគថា “ធ្លាក់ក្នុងអន្លង់ស្នេហ៍លើកទីមួយលាន @pjpjpitt” លោកប៉ាបីកូនប្រុសថតរូបជាច្រើនសន្លឹក ហើយក៏មានរូបភាពដ៏គួអោយស្រលាញ់ៗជាច្រើនបានផុសចេញទៅលើបណ្ដាញសង្គមរូបជួបជុំគ្រួសារប៉ាម៉ាក់កូន ផ្ទៃមុខពេញទៅដោយស្នាមញញឹមទាំងបីនាក់តែម្ដងហើយ
អូន PJ ពិតជាគួអោយស្រលាញ់ខ្លាំងណាស់ ហើយឥលូវនេះដល់វ័យកំពុងលេងទឹកមាត់យ៉ាងគួអោយខ្នាញ់ផងដែរ ទ្រលុកទ្រលន់សាច់ណែនៗកង់ៗគួអោយចង់ខាំណាស់កូនម្ដាយ
អត្ថបទដោយ : នីត្តា

















