នរណាធ្វើមិនបាននាងធ្វើបាន! Pancake ពិតជាខ្លាំងមែនដើរបង្ហាញម៉ូត 50 ម៉ែត្រជាមួយឈុតដ៏ស្រស់ស្អាតមួយនេះតែមិនមែនងាយស្រួលទេបើមើលទៅឈុត! មានរូបភាព
អាចនិយាយបានថាបញ្ចប់ដោយភាពស្រស់ស្អាត សម្រាប់ការដើរបង្ហាញម៉ូតគម្រប់ខួប ទស្សនាវដ្តី VOGUE រយៈពេល 10 ឆ្នាំ ក្នុងប្រទេសថៃហើយរៀបចំឡើងកាលពីថ្ងៃទី 10 មិនា 2023 ជាមួយឈុតដ៏ប្លែកភ្នែកនិងអស្ចារ្យបំផុតប្រចាំឆ្នាំ
ដោយកម្មវិធីនេះមានអ្នកល្បីឈ្មោះយ៉ាង Pancake Khemanit ចូលរួមដើរបង្ហាញម៉ូតដង្ហែក្បួននេះផងដែរ សាម៉ីខ្លួនបង្ហាញខ្លួនក្នុងឈុតពណ៌ក្រហមស្រស់ម៉ូតបាច់ផ្កាដ៏អស្ចារ្យ ដោយកាចរាងតាមជំនាញយ៉ាងជឿជាក់ នៅលើផ្លូវជាង 50 ម៉ែត្រ សូមជំរាបថាពិតជាស្រស់ស្អាតខ្លាំងណាស់ គ្មានទាល់ត្រង់ណាបន្ទិចទេ
ទាំងអស់នេះ Pancake មានការប្រមូលរូប Runway ហើយបង្ហោះនៅក្នុង IG អមជាមួយឃ្លាថា “នៅពេលបទភ្លេង I Will Survive ភ្លាម ខ្លួនខ្ញុំកំលាំងមិនដឹងមកពីណាទេ catwalk ไ មិនឆ្ងាយប៉ុន្មានទេ គ្រាន់តែជិត 50 ម៉ែត្រតែប៉ុណ្ណោះ”
អត្ថបទដោយ : នីត្តា








