ទទួលបានតំណែងសុភាពបុរសឈ្លក់វង្វេងនិងស្នេហារួចជាការស្រេច សម្រាប់តារាសម្ដែងប្រុសរូបសង្ហាយ៉ាង Nine Napat បន្ទាប់ជះភាពផ្អែមល្ហែមតាមបណ្ដាញសង្គមទៅមនុស្សពិសេសយ៉ាង Baifern Pimchanok ដែលកំពុងសម្រាកលំហែកាយជាមួយក្រុមមិត្តភ័ក្ដ នៅប្រទេសជប៉ុន ដោយខាងប្រុសប្រាប់ថា “នៅជប៉ុនក៏ខ្លាចថាគាត់វង្វេងនៅទីនោះដែរបាទ តែសុំត្រឹមវង្វេងជាមួយខ្ញុំតែម្នាក់ក៏គ្រប់គ្រាន់ហើយ”
ជាក់ស្ដែងនៅក្នុង IG របស់តារាសម្ដែងស្រីស្អាតបានបង្ហោះរូបភាពគូរជាមួយអ្នកចាត់ការផ្ទាល់ខ្លួន ហ៊ុំព័ទ្ធទៅដោយបរិយាកាសដ៏ស្រស់ស្អាត នៅទីកន្លែងដែលនាងកំពុងដើរលេងយ៉ាងសប្បាយរីករាយ អមជាមួយប្រយោគថា “it’s always better when we’re together. #ឆ្លៀតក្រោយពេលដើរលេង”
បន្ទាប់មកខាងប្រុសក៏បានចូលទៅខមិនក្រោមផុសខាងលើថា “ត្រលប់មកធ្វើការវិញបានហើយ ទាំងពីរនាក់ហ្នឹងតែម្ដង @fernzzupar @baifernbah” មុនខាងស្រីចូលទៅឆ្លើយតបវិញថា “@naphat_nine នឹកក៏ប្រាប់ត្រង់ៗមកៗៗៗ”
ធ្វើអោយហ្វេនៗដែលបានឃើញខមិនអ្នកទាំងពីរកើតអាការៈអៀនជំនួសសាម៉ីខ្លួនព្រោងព្រាតពេញប្រទេសតែម្ដង ហើយនៅរួមដៃគ្នាបង្អាប់អ្នកទាំងពីរជាច្រើនទៀតផងដែរ
អត្ថបទដោយ : នីត្តា

















