មិនមែនគល់ឈើទេ Yaya ស្លៀកឈុតប៊ីគីនីថតបង្ហោះចែកស្នាមញញឹមច្រើនពេក Nadech ប្រញាប់ចូលខមិនបែបនេះថា….! មានវីដេអូ

បញ្ចាប់ការងារហើយភ្លាមប្រមូលខោវអាវបបួលមិត្តភ័ក្ដអ្នកស្និតស្នាលទៅសម្រាកលំហែកាយយ៉ាងសប្បាយរីករាយនៅកោះម៉ាឌីវ សម្រាប់តារាសម្ដែងស្រីស្អាតល្បីឈ្មោះ Yaya-Urassaya ទៅស្រូបយកខ្យល់អាកាសបរិសុទ្ធនៅសមុទ្រម្ដងទៀត

ដោយលើកនេះ Yaya ក៏មិនភ្លេចនិងជ្រើសរើសយកឈុតហែលទឹកដ៏ពិសេសដើម្បីស្លៀកបង្អួតរាងដ៏ស្រស់ស្អាតរបស់នាងផងដែរ ហើយនាំយករូបភាពស្អាតៗមកផ្ញើរហ្វេនៗបានឃើញពីក្ដីសុខនិងភាពស្រស់ស្រាយដែលនាងចែកចាយ

After Footer (Active) - damrei Mr1 Zone2

ហើយនៅពេលថ្មីៗនេះ ក៏បានជះភាពស៊ិចស៊ីម្ដងទៀត ដោយការស្លៀកឈុតហែលទឹកតូចពណ៌លឿងរួមផ្សំជាមួយស្នាមញញឹមដ៏ស្រស់ស្រាយ ហើយនៅមានសរសេរជាឃ្លាថា “មានក្ដីសុខខ្លាំងណាស់ៗៗៗៗ #anantarakihavah #anantarajourneys #WondersOfKihavah”

ក្រោយមកខាងម្ចាស់ចិត្តរូបសង្ហា Nadech Kugimiya បានឃើញក៏ប្រញាប់ចូលទៅចុចឡាយថែមទាំងខមិនខាងក្រោមរូបជារូប emoji រលាយជាច្រើន ធ្វើអោយហ្វេនៗបង្អាប់ថា emoji ចង់ប្រាប់ថាស្រលាញ់ឡើងបេះដូងរលាយអស់ហើយមែនទេ…..

អត្ថបទដោយ : នីត្តា