បរិយាកាសជាអ្នកនាំរឿង! Sri Rita-Korn បង្ហោះរូបថើបផ្អែមល្ហែមក្នុងកម្មវិធីមង្គលការហ្វេនមានរឿងអោយតាមដានទៀតហើយ! មានវីដេអូ
នៅតែរក្សាក្ដីស្រលាញ់ផ្អែមល្ហែមដូចដើម ពីមួយថ្ងៃទៅមួយថ្ងៃគ្មានតម្រុយថានិងថាយចុះភាពផ្អែមល្ហែមនោះឡើយ សម្រាប់គូរស្វាមីភរិយាអ្នកល្បីឈ្មោះយ៉ាង Korn Narongdej និង Sririta Jensen
ហើយជាក់ស្ដែងទាំងពីរនាក់នៅបានបញ្ចក់ក្ដីស្នេហ៍ #គូស្នេហ៍រ៉ូមែនទិក អោយហ្វេនៗដែលតាមដាននៅក្នុង IG ឈ្មោះ @kornnarongdej ញឹមប៉ោងថ្ពាល់ជាមួយរូបភាពដ៏សែនស្វីតក្នុងកម្មវិធីរៀបមង្គលការមិត្តសម្លាញ់
ដោយផុសខាងបង្ហាញអោយឃើញវគ្គអ្នកទាំងពីរថើបមាត់គ្នាយ៉ាងផ្អែមល្ហែម នៅក្នុងកម្មវិធីមានតែយើងពីរនាក់ទេអូន ខណៈពេលនេះកូនកំលោះកូនក្រមុំអៀបកៀន ហើយជាពិសេស Korn នៅមានសរសេរពីអារម្មណ៍ពិតថា “ទៅចូលរួមមង្គលការ ដូច្នេះហើយសុំផ្អែមបន្ទិចហើយបាទ”
តែរឿងនេះបានបង្ហាញអោយឃើញកន្លែងដែលគួអោយចាប់អារម្មណ៍ មិនថាជាការថើប ការអោប រួមទាំងការសម្លឹងមើភ្នែកគ្នាយ៉ាងផ្អែមល្ហែម នេះហើយស្ទាយអ្នកឈ្លក់វង្វេងនិងការស្រលាញ់ពិតៗ ហើយជាពិសេសចិញ្ចៀនពេជ្រដ៏ធំនៅលើដៃអ្នកម៉ាក់កូនមួយជះពន្លឺចាំងភ្នែកខ្លាំងណាស់ចា
អត្ថបទដោយ : នីត្តា
















