តារាសម្ដែងប្រុសជើងចាស់សម្រស់ក្មេងវ័យលោក Mario Maurer លាន់មាត់សសើរតារាស្រីម្នាក់ ទទួលស្គាល់ថាពិតជាតួឯកស្រីដែលទាំងស្រស់ស្អាតទាំងមានចរិកនិស្ស័យគួរឲស្រលាញ់គួរឲរាប់អានដូចកេរ្ដិ៍ឈ្មោះដែលល្បីច្រើនឆ្នាំមែន។
ដោយតួឯកប្រុសលោក Mario សម្ដែងរឿងមកក៏ច្រើនបទពិសោធន៍រួមកាងារជាមួយតារាដ៏ទៃទៀតៗក៏ច្រើន តែតារាស្រីដែលរូបលោកកំពុងនិយាយសសើរលើកនេះ គឺជាអ្នករួមកាងារមួយដ៏ល្អសម្រាប់រូបលោក។ ហើយតារាស្រីដែលលោក Mario Maurer កំពុងនិយាយសសើរនោះក៏គឺតួឯកស្រី Yaya Urassaya តួឯកប្រុសលោក Mario សសើរថា Yaya ជាអ្នករួមកាងារដែលចេះជួយយកអាសារ លើកទឹកចិត្តគ្នាពេលសម្ដែង និងមានមុខមាត់ស្រស់ស្អាតចរិកគួរឲស្រលាញ់ រូបលោករីករាយនិងការរួមកាងារជាមួយ Yaya។ ប្រឡូកក្នុងសិល្បះយូរឆ្នាំដូចគ្នាតែរូបលោក Yaya កម្របានរួមកាងារជាមួយគ្នា ទើបតែលើកនេះក្នុងរឿងភាគ Keu Ter បានមកសម្ដែងរួមគ្នា ពេលនេះដឹងហើយហេតុអ្វី Yaya មានតែអ្នកស្រលាញ់និងអ្នកចូលចិត្ត និងចាត់ទុក Yaya ជាប្អូនស្រីរួមកាងារដ៏ល្អម្នាក់ផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ