តារាសម្ដែងស្រីល្បីមានសម្រស់ស្បែកសាច់សខ្ចីនិងជាអ្នកជំនួញស្រីនាង Woonsen Virithipa ទីបំផុតព្រមបង្ហាញមុខគូស្នេហ៍ថ្មីរបស់ខ្លួនជាសាធារណះឲអ្នកគាំទ្របានឃើញហើយ ក្រោយពីលាក់មុខមិនបង្ហាញមកជាយូរទោះជាទាក់ទងមើលចិត្តគ្នាច្រើនឆ្នាំក៏ដោយ។
ដោយតារាស្រីនាង Woonsen បានបង្ហើបប្រាប់ពីមូលហេតុដែលកន្លងមករូបនាងមិនទាន់បង្ហាញមុខបុរសជាគូស្នេហ៍រូបនេះ ក៏ព្រោះតែទីមួយគាត់ជាអ្នកជំនួញមិនមែនជាអ្នកក្នុងរង្វង់សិល្បៈទើបមិនចង់ឲគាត់ពិបាកមានគេថតរូបឬសម្ភាសន៍ខុសពីរឿងកាងារ ទីពីរនោះក៏រូបនាងផ្ទាល់តែម្ដង បទពិសោធន៍ស្នេហារបស់នាងកន្លងមកតែងបង្ហាញមុខគូស្នេហ៍ដែលទាក់ទងគ្នាជាសាធារណះដោយមិនលាក់លៀមទេ តែចុងក្រោយបែរជាត្រូវខកចិត្តហើយក៏ហត់ចិត្តអ្នកពាក្យគេថាដូរសង្សារម្នាក់ទៀតហើយ ឬក៏និយាយថាអតីតសង្សារនាងទៅទាក់ទងតារាស្រីផ្សេងអ្នកនេះអ្នកនោះទៅវិញ។ ចំណងស្នេហាលើកនេះរូបនាងក៏ធ្លាប់គ្នាស្គាល់គ្នាមកច្រើនឆ្នាំហើយ ស្រលាញ់គ្នាដំបូងៗសូម្បីតែមិត្តភក្ដិក៏នាងមិនប្រាប់ផង ទើបតែប៉ុន្មានខែមុននេះទើបនាងនិយាយក្នុងការសម្ភាសន៍ថាមានគូស្នេហ៍ហើយ តែលើកនេះមិនចង់បើកចំហរថតរូបគូបង្ហោះអីទៀតនោះទេហើយកន្លងមក Woonsen ពិតជាមិនដែលបង្ហោះរូបគូបង្ហាញមុខគូស្នេហ៍មែន។ តែថ្មីៗនេះស្រាប់តែតារាស្រីសាច់សខ្ចីរូបនេះព្រមបង្ហាញមុខគូស្នេហ៍ម្នាក់នេះមែនទែនហើយ ដោយពេលរូបនាងមកសម្ភាសន៍បង្ហាញផលិតផលថ្មី គូស្នេហ៍ក៏មកមើលផ្ដល់កម្លាំងចិត្តឲដែរទើបរូបនាងហៅគូស្នេហ៍ឲមករួមវង់សម្ភាសន៍ ជាការបង្ហាញមុខឲអ្នកកាសែតបានស្គាល់ផងដែរ។ ក្រោយពីបានឃើញអ្នកគាំទ្រក៏សសើរថាជាគូស្នេហ៍ដែលសាកសម ថែមជាគូស្នេហ៍អ្នកជំនួញដែលមានអាជីវកម្មរលូនទាំងពីរនាក់ ហើយក៏ចង់ឲចំណងស្នេហ៍លើកនេះរបស់នាងសមប្រកបដូចបំណងផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ