តារាសម្ដែងប្រុសជើងចាស់ជាតួឯកធ្លាប់តែមានឈ្មោះបោះសម្លេងក្នុងរឿងភាគថៃលោក Om Akkaphan ត្រលប់មកមានសកម្មភាពក្នុងបណ្ដាញសង្គមវិញហើយ អ្នកគាំទ្រត្រេកអរដែលបានដឹងថារូបលោកសុខសប្បាយនិងត្រលប់មកចាប់ផ្ដើមកាងារបានបន្ដិចៗម្ដងឡើងវិញ។
ដោយតួឯកប្រុសលោក Om Akkaphan បានបាត់មុខពីកាងារក្នុងសិល្បៈនិងវិស័យការសម្ដែងមកមួយរយះហើយ និងទើបត្រូវបានគេដឹងតាមរយះមិត្តភក្ដិក្នុងសិល្បៈរបស់លោកផងដែរថា ដែលបាត់មុខមិនឃើញរូបលោកក្នុងរឿងភាគថ្មីនោះក៏ព្រោះតែរូបលោកធ្លាក់ខ្លួនឈឺកំពុងសម្រាកព្យាបាលជំងឺមហារីកក្នុងមន្ទីពេទ្យ។ ក្រោយពីទទួលបានការវះកាត់ពេលនេះ អ្នកចាត់ការរបស់លោក Om បានឲដឹងផងដែរថាការវះកាត់បានទទួលជោគជ័យ ហើយអាការះរបស់លោក Omក៏បានប្រសើរឡើងៗផងដែរ។ ថ្មីៗនេះលោក Om ក៏បានចាប់ផ្ដើមទទួលកាងារ ទោះមិនបានមកបង្ហាញមុខជាសាធារណះតែរូបលោកចាប់ផ្ដើមលេងបណ្ដាញសង្គម ដោយមានការបង្ហោះរូបផ្សព្វផ្សាយមន្ទីពេទ្យថែរក្សាព្យាបាលសក់មួយកន្លែងមានឈ្មោះថា Dr.Orn Medical Hair Center ព្រមទាំងបង្ហោះរូបពោរពេញដោយស្នាមញញឹមផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ