នេះបានគេហៅថារាងក្រដាស់ A4! Mint Chalida មិនចាំបាច់ស្លៀកប៊ីគីនីក៏អាចស៊ិចស៊ីនិងអង្រួនចិត្តហ្វេនៗទូរទាំងប្រទេសបានដែរព្រោះតែរាងនាង…..! មានវីដេអូ
Mint Chalida ធ្វើអោយខមិននៅខាងក្រោមរូបភាពត្រូវលោតជាបន្ដបន្ទាប់ស្ទើរតែចង់គាំង IG ទៅហើយ ជាមួយចង្កេះរាងរ៉ាវស្ដើងដូចក្រដាស់ A4
តារាសម្ដែងស្រីល្បីឈ្មោះលំដាប់តួឯកយ៉ាង Mint Chalida ម្ចាស់ចិត្តរបស់លោក Phupha Techanarong បង្ហាញខ្លួនជាមួយរូបរាងដ៏ស្រស់ស្អាត ហើយសូមជម្រាបថាបែបនេះមិនមែនអាចបានឃើញញឹកញាប់នោះទេ ទោះបីមិនមែនជាឈុតហែលទឹកមិនមែនជាឈុតប៊ីគីនីតូចៗតែថាសាងភាពរោលរាលក្នុងចិត្តប្រិយមិត្តបានល្អណាស់
ជាមួយឈុតវាលខ្នងនិងវាលដើមទ្រូងបង្អួតសប្បុរស្បែកដ៏សម៉តរលោងស្មើរសាច់ ជះចាំងជាមួយពន្លឺព្រះអាទិត្យស្អាតខ្លាំងណាស់ បង្អួតរាងបង្អួតចង្កេះតូចស្ដើងដូចក្រដាស់ អាចនិយាយបានថារូបថតតែមួយសន្លឹកទេ ស្ទើរតែធ្វើអោយ IG គាំងទៅហើយ ម្នាក់ៗសុទ្ធចូលទៅខមិនសរសើរពីចង្កេះតូចស្ដើងរបស់នាងគ្រប់ៗគ្នា
អត្ថបទដោយ : នីត្តា
















