ព្រមបញ្ចេញរូបគូហើយ! Min Peachaya បង្អួតរូបគូជាមួយសង្សាច្បាស់ៗកុំអោយគ្រប់គ្នាពិបាកមើលដូចរូបមុនព្រោះពេលនេះចិត្តក៏….! មានវីដេអូ
អ្នកអត់គូលែងមានកន្លែងឈរហើយបន្ទាប់ពីតារាសម្ដែងស្រីស្អាតរូបស្រស់យ៉ាង Min Peachaya ចេញមកបើកបង្ហាញខ្លួនមិត្តប្រុសថ្មីកាលពីពេលថ្មីៗនេះកន្លងមក តែមិនទាន់បើកបង្ហាញមុខអោយឃើញច្បាស់ថាជានរណា មុខមាត់សង្ហាប៉ុណ្ណានៅឡើយ
ដោយជាក់ស្ដែង Min ក៏បានចេញមកផុសរូបភាពគូជាមួយមិត្តប្រុសម្ដងទៀតនៅក្នុង IG មានទាំងប្រយោគសារថា “ប្រាប់ថារូបមុនព្រិលៗទើបលើកនេះដាក់រូបច្បាស់ៗអោយ” ជារូបភាពដែលសាម៉ីខ្លួននាង អង្គុយស្វីតជាមួយមិត្តប្រុសនៅមាត់បឹងនៅសាកលវិទ្យាល័យខនកែន ដែលជាកន្លែងកំណើតរបស់នាងនិងឯង
ភាពផ្អែមល្ហែមបង្ហាញចេញមកយ៉ាងច្បាស់លាស់ ប៉ុន្ដែហ្វេននៅមិនទាន់ច្បាស់ទេព្រោះមិនបានឃើញមុខផង ខមិនខាងក្រោមរូបសុំអោយបែរមុខមកកាមេរ៉ាផងមកទើបអស់ចិត្ត
អត្ថបទដោយ : នីត្តា

















