ចូលចិត្តម៉ូតសក់ខ្លី? តោះសាកលេងស្ទីលតាមតារាស្រីថៃទាំងអស់នេះមើល

មនុស្សមា្នក់ៗ មានចំណង់ចំណូលចិត្តផ្សេងៗ គ្នា មិនថារឿងអ្វីក៏ដោយ បើនិយាយពីរឿងស្ទាយសក់វិញមនុស្សស្រីភាគច្រើនចូលចិត្តទុកសក់វែងព្រោះថាងាយស្រួលក្នុងការលេងម៉ូតសក់ពេលចូលរួមកម្មវិធីម្ដងៗ ជាពិសេសសក់វែងគឺជួយលើកសម្រស់មិត្តនារីយើងតែម្ដង។ ប៉ុន្ដែមិនបានមានន័យថាស្តាយសក់ខ្លីមិនស្អាតនោះទេ។

សម្រាប់អ្នកដែលចូលចិត្តសក់ខ្លីតែមិនហ៊ានកាត់ព្រោះខ្លាចពិបាកលេងស្ដាយ អាចសាកល្បងស្ដាយសក់តាមតារាស្រីទាំងអស់នេះបាន៖

5 Pattieung

ស្តាយសក់មួយនេះ កាត់ហើយធានាថា Cute សន្លប់តែម្ដង ។

4 Kemisarap

ស្ដាយសក់នេះលក្ខណះបែបសុភាព និងមើលទៅសាមញ្ញាស្អាតតែម្ដង

3 Matt Peranee

ចំណែកឯស្ដាយសក់មួយនេះគឺមើលទៅស្អាតសមឥតខ្ចោះតែម្ដងបើអ្នកបុគ្គលិកការិយាល័យបែបស៊ីវិល័យ។ ប៉ុន្ដែមិនមែនបុគ្គលិកការិយាល័យក៏អាចសាកល្បងបានដែរ។

2 Saiparn Apinya

ស្ដាយសក់បែបនេះគេនិយមហៅថា ម៉ូតសក់ប្រុស ប៉ុន្ដែស្ដាយសក់មួយនេះពិតជាស្រស់ស្អាត និងផ្ដល់ភាពងាយស្រួលដល់មិត្តនារីដែលមិនចូលចិត្តទុកសក់រញ៉េរញ៉ៃ ។

1 Davika

ស្ដាយសក់ស្ទើរវែងបន្តិចស្ទើរខ្លីបន្ដិចមួយនេះ ពិតជាពិសេសសម្រាប់អ្នកដែលស្រលាញ់ទាំងសក់ខ្លីទាំងសក់វែងតែម្ដង ព្រោះថាកាត់ម្ដងបានទាំងពីរ៕

 

ប្រិយមិត្តស្រលាញ់ម៉ូតសក់ខ្លីមួយណាដែរ ?

អត្ថបទដោយ៖ ស្រីពេជ្រ