អីយ៉ារឿងភាគមុនទទួលបានការគាំទ្រខ្លាំង ពេលនេះតួឯកប្រុសលោក Mario Maurer និងតួឯកស្រី Kimberley Anne Woltemas បានមកចាប់ដៃគូគ្នាសម្ដែងរឿងភាគថ្មីសារជាថ្មីមួយរឿងទៀតហើយ ដោយរឿងលើកនេះមិនចាញ់រឿងភាគមុនទេគឺមកចែកសំណើចដល់អ្នកទស្សនា ថែមលាយឡំនិងស្នេហារ៉ូមែនទិកនិងចំណេះដឹងការផ្សំថ្នាំបុរាណ។
រឿងភាគថ្មីដែលលោក Mario និង Kimberly មករួមសម្ដែងជាតួឯកប្រុសស្រីលើកនេះមានចំណងជើងថាMor Luang(หมอหลวง) ជាការចាប់ដៃគូសារជាថ្មីរបស់អ្នកទាំងពីរព្រោះតែរឿងភាគមុនទទួលបានការគាំទ្រនិងផ្ទុះសំណើចខ្លាំងពីអ្នកទស្សនា។ មិនខុសពីរឿងភាគមុនប៉ុន្មានទេលើកនេះលោក Mario នៅតែសម្ដែងជាគ្រូពេទ្យថ្នាំបុរាណដដែល តែលើកនេះតួឯកស្រី Kimberly បានឆ្លងភពមកដល់សម័យអតីតកាល ធ្វើឲរឿងភាគនេះកាន់តែគួរឲចាប់អារម្មណ៍និងរួមមានការសម្ដែងពីតារាស្រីវោហារ៍សព្ទ Pat Napapa ដូចរឿងភាគមុនផងដែរ។ តោះមកមើលវីដេអូឈុតខ្លីរបស់រឿងនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ