តូឯកស្រី Baifern បង្ហាញទិដ្ឋភាពផ្ទះថ្មីទើបសង់រួច ស្អាតសមកម្លាំងញើសឈាមដែលខំរកមក….

រួចរាល់ស្កឹមស្កៃសាមសមនឹងកម្លាំងញើសឈាមដែលខំធ្វើការសន្សំច្រើនឆ្នាំ! តួឯកស្រីកំពុងមានប្រជាប្រិយភាពនាង Baifern Pimchanok បង្ហាញទិដ្ឋភាពផ្ទះថ្មីមួយខ្នងរបស់នាងទើបសាងសង់រួច សង់ឡើងប្រណិតការរចនាម៉ូតទាន់សម័យមានបរិក្ខាប្រើប្រាស់គ្រប់ប្រភេទ នៅតែថ្ងៃរើចូលមកនៅទេ។​

ដោយតួឯកស្រី Baifern តាំងចិត្តនឹងសាងសង់ផ្ទះមួយខ្នងនេះយូរហើយ គឺដើម្បីឲការសម្រាកនៅផ្ទះកាន់តែងាយស្រួលមានកន្លែងគ្រប់គ្រាន់ធំទូលាយសម្រាប់ក្រុមគ្រួសារទាំងមូលនិងមានទីធ្លារទទួលមិត្តភក្ដិពេលមកលេងផងដែរ។ ហើយគេហដ្ឋានមួយខ្នងនេះគ្រប់ជ្រុងសុទ្ធតែបានពិនិត្យមើលម៉ូតដោយរូបនាងផ្ទាល់ ព្រោះចង់ផ្ទះគឺជាកន្លែងដែលគួរឲរស់នៅនិងជាទីពេញចិត្ត ថែមទាំងទុកឲមានទីធ្លារខាងក្រៅទូលាយធ្វើជាសួនតូចសម្រាប់គយគន់មើលទេសភាពធម្មជាតិដែលដាំដុះផងដែរុ។ មួយខ្នងនេះរូបនាងចំណាយអស់ទឹកប្រាក់ប្រមាណជា៨០លានបាត ដោយបានខិតខំធ្វើការសន្សំប្រាក់សម្រាប់ផ្ទះមួយខ្នងនេះយូរហើយដែរហើយពេលនេះផ្ទះរបស់នាងក៏បានសាងសង់រួចរាលត្រៀមចូលមករស់នៅបានហើយ។ តោះមកមើលទិដ្ឋភាពខ្លះៗរបស់ផ្ទះថ្មី Baifern៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ