គូស្នេហ៍តារាបីគូMark-Kim,Nadech-Yaya,Alek-Bow បង្ហាញភាពផ្អែមល្ហែមក្រោមភ្នែកមហាជនពេញមួយកម្មវិធី…

ហេតុតែគេស្រលាញ់គ្នាផ្អែមល្ហែម ទោះរវល់មម៉ាញឹកបំពេញទួនាទីយ៉ាងណាក៏ឆ្លៀតស្វីតៗដាក់គ្នាដែរ! គូស្នេហ៍តារាកំពុងឡើងកូដមានប្រជាប្រិយភាព គូរបស់តួឯកប្រុសស្រី Mark និង Kimberly, Nadech និង Yaya, Alek និង Bow ត្រូវបានអ្នកគាំទ្រសង្កេតឃើញថាមានភាពផ្អែមល្ហែមដាក់គ្នាយ៉ាងជិតស្និទ្ធក្នុងកម្មវិធីគម្រប់ខួបប៉ុស្ដិ៍លេខ៣ថៃដែលបានរៀបចំឡើងកាលពីថ្មីៗកន្លងទៅនេះ។

ដោយស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ថៃបានរៀបចំព្រឹត្ដិការណ៍ជួបជុំដ៏ធំមួយរវាងតារាប្រុសស្រីប្រចាំប៉ុស្ដិ៍ជាច្រើនរូបនិងអ្នកគាំទ្រដែលស្រលាញ់ចូលចិត្តទស្សន៍រឿងភាគក្នុងប៉ុស្ដិ៍លេខ៣ថៃនាពេលកន្លងមកជាច្រើនពាន់នាក់។ កម្មវិធីនេះមានទាំងការសម្ដែងបទចម្រៀង ក្បាច់រាំផ្សេងៗរបស់តួឯកប្រុសស្រីល្បីៗប្រចាំប៉ុស្ដិ៍ ថែមទាំងមានការប្រកួតកីឡាមិត្តភាពរបស់តារាៗផងដែរ។ ក្នុងសកម្មភាពដ៏មម៉ាញឹកនិងសប្បាយរីករាយរបស់តារាប្រុសស្រីល្បីៗដែលបានអញ្ជើញចូលរួមលើកនេះ អ្នកគាំទ្រដែលមកទស្សនាបានសង្កេតឃើញថាមានតួឯកប្រុសស្រីបីគូដែលផ្អែមល្ហែមដាក់គ្នាជាខ្លាំងទោះមិនមែនពេលមកសម្ដែងក៏ដោយក៏មើលថែស្វីតៗដាក់គ្នាក្រោមក្រសែភ្នែកអ្នកគាំទ្រដែរ ដោយបីគូនេះរួមមានតួឯកប្រុសលោក Mark និងតួឯកស្រី​Kimberly តួឯកប្រុសលោក Nadech និងតួឯកស្រី Yaya តួឯកប្រុស Alek និងតួឯកស្រី Bow។ នេះក៏ព្រោះថាតារាប្រុសស្រីទាំង៣គូមិនត្រឹមតែជាគូស្នេហ៍ដែលសម្ដែងរួមគ្នាក្នុងរឿងនោះទេ ថែមជាគូស្នេហ៍ក្នុងជីវិតពិតថែមទៀតផងថែមចំណងស្នេហាវិញក៏ប្រកាឲអ្នកគាំទ្របានដឹងជាយូរហើយផងដែរ។

After Footer (Active) - damrei Mr1 Zone2